ខេត្តស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត រស់ ថុន អនុប្រធានមន្ទីរពេទ្យខេត្តស្វាយរៀង សមាជិកអចិន្ត្រៃយ៍ សសយក ទទួលបន្ទុកសំរបសំរួលបញ្ហាសុខភាពរបស់ ស ស យ ក ខេត្តស្វាយរៀងតំណាងឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាអនុប្រធានសសយកខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះបានចុះសួរសុខទុក្ខ និងនាំអំណោយជូនយុវជនម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តស្វាយរៀង។នៅក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត រស់ ថុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម តូច ប៉ូលីវ៉ា ដល់យុវជនឈ្មោះ ឈុន សុរដ្ឋា អាយុ១៨ឆ្នាំរស់នៅភូមិដូនទង ឃុំធ្លក ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀងរងរបួសដោយសារជួបគ្រោះចរាចរណ៍បាក់ជើងសងខាង និងបាក់ដៃឆ្វេងដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង និងសូមឲ្យជឿជាក់លើក្រុមគ្រូពេទ្យដែលចាំមើលព្យាបាល។លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ថ្នាក់នាំខេត្តតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានទុក្ខលំបាកជាស្តែងដូចដែលយើងបានឃើញនៅពេលនេះ។លោកវេជ្ជបណ្ឌិត រស់ ថុន ក៏ជួនពរសូមឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងត្រូវចេះថែទាំសុខភាពឲ្យបានល្អ ជាពិសេសអ្នកដែលមកកំដរសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺកូវីដ-១៩ត្រូវស្តាប់តាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមការនែណាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «៣ការពារ ៣កុំ» និង២ចូលរួម។អំណោយដែលយកចែកជួនរួមមាន ៖ មី១កេស ទឹកដោះគោ១ឡូ ថវិកាចំនួន២០ម៉ឺនរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា