ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សមត្ថកិច្ច និងមន្រ្តីបរិស្ថានដែនជម្រកសត្វព្រៃកែវសីមាបង្ក្របបានបទល្មើសព្រៃឈើជាបន្តបន្ទាប់នាសប្តាហ៍ទីមួយនៃខែកុម្ភៈនេះ
Fri,04 February 2022 (Time 07:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 556នាក់)

ខេត្តមណ្ឌលគិរី ៖ វត្ថុតាងល្មើសធនធានធម្មជាតិត្រូវបានបង្ក្រាបជាបន្តបន្ទាប់ នាសប្តាហ៍ទីមួយនៃខែកុម្ភៈ ឆ្នាំ២០២២ ក្នុងដែនជម្រកការពារសត្វព្រៃកែវសីមា ក្រោមប្រតិបត្តិការរបស់មន្ត្រីឧទ្យានុរក្ស ប៉ុន្តែមន្ត្រីជំនាញប្រឈមមុខខ្លាំងនឹងក្រុមជនល្មើស ដែលលួចលាក់ចូលកាប់អារជ្រៀកឈើខុសច្បាប់។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៤ល្ងាច លោក ហាន សាខន នាយកដែនជម្រកការពារសត្វព្រៃកែវសីមាបានដឹកនាំកម្លាំងជំនាញចំនួន១១នាក់ នៅចំណុចនិយាមកា (០៧០១០០៣-១៣៦៥១៨៤) ស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានពើបប្រទះគំនរឈើអារស្រឡៅមួយគំនរ។ ក្រោយត្រួតពិនិត្យ និងស្រាវជ្រាវឆែកឆេរអត្តសញ្ញាណនៅជុំវិញបរិវេណកើតហេតុ ក្រុមការងារបានប្រទះឃើញរថយន្តអ៊ីហ្វាកែច្នៃមួយគ្រឿង ចំងាយពីទីតាំងគំនរឈើអារ ប្រហែល១៥០ម៉ែត្រ និងមានឈើកកោះឡាំងជ្រុងចំនួន០៦កំណាត់ នៅលើរថយន្តនោះផងដែរ។

តាមការសន្និដ្ឋានរបស់ក្រុមការងារ ជនប្រព្រឹត្តបទល្មើសអាចដឹងព័ត៌មានមុនពីសកម្មភាពក្រុមការងារទើបបែនទម្លាក់ឈើចោលរួចបើក ឡានយកមកលាក់ទុករួចរត់គេចខ្លួនមុនក្រុមការងារទៅដល់។ វត្ថុតាងដែលបានរឹបអូសរួមមានដូចជា៖១.រថយន្តអ៊ីហ្វាកែច្នៃ០១គ្រឿង ២.ឈើអារប្រភេទលេខ១ស្រឡៅចំនួន១១០សន្លឹក ៣.ឈើឡាំងជ្រុងប្រភេទលេខ១កកោះចំនួន០៦កំណាត់។ បច្ចុប្បន្នក្រុមការងារកំពុងយកវត្ថុតាងមករក្សាទុកនៅស្នាក់ការ កណ្តាលបណ្តាះអាសន្ន ដើម្បីបន្តរនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងខាងលើមន្ត្រីជំនាញបានជួបផលលំបាកមួយចំនួន ដោយសារស្ថានភាពភូមិសាស្ត្រស្មុគស្មាញ ឆ្ងាយពីស្នាក់ការ ក្រុមការងារប្រឈមនឹងការលបឆ្មក់វាយប្រហារ ពេលសម្រាកយប់លឺស្នូអាវុធបាញ់ជាច្រើនគ្រាប់ ដោយកម្លាំងត្រៀមជានិច្ចមិនសូវបានសម្រាកទេ។

ប្រភពព័ត៌មានមិនទាន់ច្បាស់ការណ៍បានឲ្យដឹងថា ជនប្រព្រឹត្តបទល្មើសដែនបានគេចចេញពីទីតាំងកើតហេតុកំពុងគៀងគរប្រមូល គ្នីគ្នាដើម្បីរារាំងនៅពេលក្រុមការងារនាំវត្ថុតាងរថយន្តឆ្លងកាត់ទីប្រជុំជនឆ្ពោះទៅគោលដៅទីស្នាក់ការ និងបានបង្កប់ចម្រូង ដែកគោលធ្វើឲ្យផ្ទុះកង់ម៉ូតូ ដើម្បីបង្កជាឧបសគ្គដល់ក្រុមការងារ ។

ដោយឡែករថយន្តដែលបានរឹបអូសមានការខូចជាបន្តបន្ទាប់ បែកប៉ុង និងដាច់កាឡេ ជាដើម តាំងពីថ្ងៃបង្ក្រាបថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី០៣ ខែមករាឆ្នាំ២០២២ ការនាំរថយន្តដឹកឈើមិនទាន់ដល់គោលដៅទេ គឺពាក់កណ្តាលផ្លូវ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2525 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10516 នាក់
ខែនេះ :
40845 នាក់
3 ខែនេះ :
103010 នាក់
សរុប :
1235298 នាក់