ប៉ារីស ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយ បន្ទាប់ពីកិច្ចប្រជុំមួយ កាលពីថ្ងៃច័ន្ទ ជាមួយលោក វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ី ដែលបានស្នើឱ្យមានវឌ្ឍនភាពមួយចំនួននៅក្នុងកិច្ចចរចាថា ប៉ុន្មានថ្ងៃខាងមុខនេះនឹងមានភាពវិជ្ជមានមួយកើតឡើង ជុំវិញវិបត្តិរុស្ស៊ី-អ៊ុយក្រែន។ទន្ទឹមនោះ លោក ពូទីន បាននិយាយថា កិច្ចប្រជុំកំពូលនៅទីក្រុងមូស្គូលើកដំបូង ដែលលោកបាន ធ្វើឡើងជាមួយមេដឹកនាំលោកខាងលិច ចាប់តាំងពីវិមានក្រឹមឡាំង បានចាប់ផ្តើមប្រមូលផ្តុំកងទ័ពនៅជិតប្រទេសជិតខាងនេះ គឺមានសារសំខាន់ ប៉ុន្តែក៏ព្រមានម្តងហើយម្តងទៀតអំពីការគំរាមកំហែងនៃសង្គ្រាម ប្រសិនបើអ៊ុយក្រែន ក្លាយជាសមាជិករបស់អង្គការណាតូ (NATO) នោះ។ប្រទេសរុស្ស៊ី ដែលកំពុងមានឥទ្ធិពលខ្លាំងនៅអឺរ៉ុបក្រោយសង្គ្រាមត្រជាក់ គឺចង់បានការធានាសន្តិសុខដែលរាប់ទាំងការសន្យាមិនដាក់ពង្រាយកងទ័ពមីស៊ីលជិតព្រំដែនរបស់ខ្លួន និងការពង្រីកផ្នែកមួយចំនួនក្រោយហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូ។ជាមួយគ្នានោះ លោកខាងលិច បានតបទៅវិញថា ការទាមទាររបស់រុស្ស៊ីនេះគឺមិនសមស្របនោះទេ ខណដែលខ្លួនកំពុងរៀបចំកិច្ចពិភាក្សាស្ដីពីការគ្រប់គ្រងអាវុធលើរុស្ស៊ី។សូមជម្រាបថា រុស្ស៊ី ដែលកំពុងគ្រប់គ្រងលើតំបន់ គ្រីមៀ ពីអ៊ុយក្រែន តាំងពីឆ្នាំ ២០១៤ បានផ្ដល់ការគាំទ្រដល់ក្រុមបំបែកខ្លួននៅភាគខាងកើតប្រទេស និងដាក់ពង្រាយកម្លាំងទ័ពប្រហែល ១០ ម៉ឺននាក់នៅតាមព្រំដែនជាមួយអ៊ុយក្រែន ខណដែលរុស្ស៊ី នៅតែអះអាងថា ខ្ខ្លួនគ្មានបំណងចង់បង្កឲ្យមានសង្គ្រាមអ្វីនោះឡើយ គឺគ្រាន់តែចង់បាននូវការធានាសន្តិសុខពីអាមេរិក ប៉ុណ្ណោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា