ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អាជ្ញាធរខេត្តបាត់ដំបងឱ្យបន្ដទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ ក្នុងបឹងទន្លេសាប
Fri,11 March 2022 (Time 10:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 500នាក់)

ខេត្តបាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបងយកចិត្តទុកដាក់ទប់ស្កាត់ការកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិ ទាំងនៅលើគោក និងក្នុងទឹក ពិសេសធនធានធម្មជាតិនៅបឹងទន្លេសាប។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់មន្ដ្រីជំនាញ ឬមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវចុះផ្សព្វផ្សាយទៅប្រជាពលរដ្ឋឱ្យយល់ដឹងអំពីព្រំប្រទល់នៃព្រៃលិចទឹក ក្នុងបឹងទន្លេសាប ហើយត្រូវបោះបង្គោលឱ្យបានត្រឹមត្រូវផងដែរ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អាជ្ញាធរបឹងទន្លេសាបដើរបង្រៀនដល់ប្រជាពលរដ្ឋ នៅជុំវិញបឹងទន្លេសាប ឱ្យពួកគាត់ជួយការពារ ហើយសូមយកចិត្តទុក្ខដាក់ ដើម្បីជួយគ្រប់គ្រងព្រៃធម្មជាតិ សូមឱ្យរដ្ឋបាលខេត្ត និងអភិបាលស្រុកសំឡូត ទប់ស្កាត់ បើមិនចឹងទេ អស់ហើយព្រៃធម្មជាតិរបស់យើង»។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំបន្ថែមទៀតដល់អភិបាលស្រុកដែលជាប់បឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ ដើម្បីគ្រប់គ្រង និងការពារធនធានធម្មជាតិនៅបឹងទន្លេសាប ជាពិសេសនោះ អភិបាលស្រុកទាំងអស់នៅជុំវិញបឹងទន្លេសាប កុំពាក់ព័ន្ធទៅនឹងព្រៃលិចទឹកឱ្យសោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2438 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10429 នាក់
ខែនេះ :
40758 នាក់
3 ខែនេះ :
102923 នាក់
សរុប :
1235211 នាក់