ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល ក្រុង/ស្រុកទាំង៥ មេបញ្ជាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានប្រព្រឹត្តទៅសាលាប្រជុំសាលាខេត្តមណ្ឌលគិរី។ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរីបានជំរុញដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាតាមផែនការ និងពេលវេលា.ទីតាំងដែលបានកំណត់របស់មន្ទីរសុខាភិបាល ដើម្បីការពារការរីករាលដាលនៃមេរោគបំប្លែងថ្មីប្រភេទ អូមីក្រុង។ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញបន្ថែមទៀតដល់អាជ្ញាធរ ត្រូវរៀបចំឯកសារត្រៀមធ្វើសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តឆ្នាំ ២០២២ និងត្រូវត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ មកកំសាន្ត និងភ្ញៀវបរទេសដែលមកជូនពរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គ្រប់មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំសន្តិសុខសណ្តាបធ្នាប់ សម្អាតអនាម័យ បរិស្ថាន តុបតែង បដា ទង់ជាតិ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន ត្រូវរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ផ្សព្វផ្សាយអំពីសេវាកម្មកំសាន្ត និង ការផ្តល់ព័ត៌មានផ្សេងទៀត។ ទីចាត់ការហិរញ្ញវត្ថុសាលាខេត្តត្រូវសហការជាមួយអគ្គីសនីខេត្ត ដើម្បីរៀបចំភ្លើងបំភ្លឺផ្លូវ ស្នងការដ្ឋាននគរបាលខេត្តត្រូវដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវបរទេស មានដូចជា ឡានទឹក និងរថយន្តសង្គ្រោះ។ ទន្ទឹមនឹងដែរ រដ្ឋបាលខេត្តក៏ត្រូវត្រៀមសម្ភារគ្រឿងឧបភោគបរិភោគ ដើម្បីចុះសួរសុខទុក្ខកងកម្លាំងដែលប្រចាំការ ការពារតាមព្រំដែនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា