ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ មន្ទីរធម្មការ និងសាសនាខេត្ត សហការជាមួយសាលាគណខេត្តត្បូងឃ្មុំ រៀបចំដំណើការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កាត់ស្រោមវិញ្ញាសាធំមណ្ឌលត្បូងឃ្មុំ នៅសាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ក្នុងពិធីកាត់វិញ្ញាសាធំធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការរដ្ឋបាលសាលាខេត្ត ព្រមទាំងសមណសិស្សសរុបចំនួន ១៥២អង្គ។ថ្លែងនាឱកាសនោះឯកឧត្តម កេង ប៊ុនណា បានលើកឡើងថា ការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម្រាប់សមណៈសិស្សទាំងអស់នាថ្ងៃនេះ គឺជាការវាស់ស្ទង់នូវចំណេះដឹង ដែលព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងគ្រហស្ថ មួយចំនួន ដែលបានខិតខំសិក្សារៀនសូត្រកន្លងមក និងដើម្បីសិក្សាបន្តនូវកំរិតថ្នាក់បន្តទៀត។ ដោយឡែកចំពោះការរៀបចំប្រឡងរបស់មន្ទីរធម្មការ និងសាសនាខេត្ត រៀបចំបានល្អត្រឹមត្រូវតាមបន្ទប់នីមួយៗ មានខ្យល់ចេញចូលបានល្អ សមណសិស្សទ្រង់មានគម្លាតគ្នាតាមបន្ទប់នីមួយៗ។ឯកឧត្តម អភិបាលរងខេត្ត បញ្ជាក់ថា ដើម្បីចូលរួមថែរក្សាវិស័យព្រះ ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ គប្បីអ្នកប្រតិបត្តិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្បួនច្បាប់ធម៌វិន័យឲ្យបានត្រឹមត្រូវ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមដំបូលប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។បើតាមការបញ្ជាក់របស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ មានពុទ្ធិកអនុវិទ្យាល័យចំនួន០២ គឺ១.ពុទ្ធិកអនុវិទ្យាល័យអគ្គមហាសេនាបតីជោ ហ៊ុន សែន វិហារទន្ទឹមសួង ក្រុងសួង យកចំនួន៤២អង្គ និង២.ពុទ្ធិកអនុវិទ្យាល័យអូរាំងឪ ស្រុកអូរាំងឪ យកចំនួន១១០អង្អ។លោក បញ្ជាក់បន្ថែមថា ចំពោះការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ ប្រព្រឹត្តទៅរយៈពេល០១ថ្ងៃ មានសមណសិស្សសរុបចំនួន១៥២អង្គ គណៈមេប្រយោគ២៨អង្គ/នាក់ គ្រូពេទ្យប្រចាំការសង្គ្រោះបឋម០៤នាក់ កម្លាំងការពារ០៤នាក់ សរុបចំនួន១៨៨អង្គ/នាក់ ចែកចេញជា០៧បន្ទប់ ប្រលងលើវិញ្ញាសាចំនួន០៤ គឺភាសាបាលី សរសេរតាមអាន ព្រះវិន័យ និងគណិតវិទ្យា៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា