ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
២ខែដំបូង ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ៥១២លានដុល្លារ កើនជាង២២ភាគរយ
Tue,15 March 2022 (Time 09:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 436នាក់)

ភ្នំពេញ ៖ រយៈពេល២ខែដំបូង ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសម្រាប់ថវិកាជាតិបានចំនួន ២ ០៧៤.៦៦ ប៊ីលានរៀល ស្មើនឹងប្រមាណជា ៥១២.២៦ លានដុល្លារ កើនឡើង២២.៦៩% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

លទ្ធផលប្រមូលចំណូលនេះ ត្រូវបានប្រកាសឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពរបស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ ប្រភេទ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់ សម្គាល់ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ១៩០.១៥ ប៊ីលានរៀល (កើនឡើង ២៣.៦១ ប៊ីលានរៀល ស្មើនឹង ១៤.១៨%), អាករលើតម្លៃបន្ថែមមានចំនួន ២៥២.៧៨ ប៊ីលានរៀល (កើនឡើង ១៣.២៣ ប៊ីលានរៀល ស្មើនឹង ៥.៥២%), អាករពិសេសមានចំនួន ១០៥.៦៧ ប៊ីលានរៀល (កើនឡើង ១៥.៥០ ប៊ីលានរៀល ស្មើនឹង ១៧.១៩%), ពន្ធលើប្រាក់បៀវត្សមានចំនួន ៩៨.៤២ ប៊ីលានរៀល (កើនឡើង ១៨.៥១ ប៊ីលានរៀល ស្មើនឹង ២៣.១៧%), និង ពន្ធប្រថាប់ត្រាលើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៦៣.២៣ប៊ីលានរៀល (កើនឡើង ៩.១៨ ប៊ីលានរៀល ស្មើនឹង ១៦.៩៨%)។

ក្នុងឱកាសនោះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះ គឺជាជោគជ័យនិងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2667 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10658 នាក់
ខែនេះ :
40987 នាក់
3 ខែនេះ :
103152 នាក់
សរុប :
1235440 នាក់