ខេត្តពោធិ៍សាត់ ៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អំឡុងយន្តការដឹកនាំបានជាង៥ខែមកនេះ ឯកឧត្តមបានធ្វើឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមព របស់ប្រជាពលរដ្ឋ ជាពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធភ្លើង និងផ្លូវថ្នល់ ដោយបានរៀបចំដាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈបានជាង១ពាន់អំពូល, រៀបចំភ្លើងលម្អចម្រុះព័ណ៌តាមខ្សែផ្លូវសំខាន់ៗ, ចាក់បេតុងជុំវិញផ្សារថ្មី និងក្រាលកៅស៊ូ DBSTលើផ្លូវមួយចំនួនក្នុងក្រុងពោធិ៍សាត់ ហើយថ្មីៗនេះ បាននឹងកំពុងអ៊ុតបេទីម AC លើខ្សែផ្លូវលេខ១០១ផងដែរ។បើតាមការបញ្ជាក់ របស់ឯកឧត្តម ជាវ តាយ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានលើកឡើងថា «ខេត្តពោធិ៍សាត់របស់យើងបច្ចុប្បន្ន ត្រូវមានការរៀបចំជាចាំបាច់បំផុត គឺសោភណ្ឌភាព បរិស្ថាន និងសណ្តាប់ ធ្នាប់ ដោយត្រូវអ៊ុតកៅស៊ូផ្លូវលេខ១០១, អ៊ុតកៅស៊ូផ្លូវជាតិលេខ៥ ចន្លោះផ្លូវវៀងក្រុង, ការរៀបចំចញ្ចើមផ្លូវ, កែលម្អឡើងវិញផ្លូវកៅស៊ូដែលស្រុត ឬខូចខាត, ដាក់អំពូលភ្លើងកន្លែងខ្វះខាតនៅចំណុចខ្លះៗ, រៀបចំការប្រមូលសម្រាមឱ្យបានត្រឹមត្រូវ ទាំងនេះបានន័យថាយើងនឹងធ្វើបន្តដូចភ្លៀងរលឹម មិនឈប់នោះទេ»។ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងទៀតថា បញ្ហាសំណង់អនាធិបតេយ្យ ដែលសង់រំលោភលើដីសាធារណៈរបស់រដ្ឋ យើងចាំបាច់បំផុតមិនគួរឱ្យមាន ព្រោះថានាពេលនេះ យើងបាននឹងកំពុងចាប់ផ្តើមរៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ និងបំពាក់ភ្លើងបំភ្លឺផ្លូវ ធ្វើយ៉ាងណាឱ្យក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកដ៏ទៃទៀត មានភាពទាក់ទាញ ស្រស់បំព្រង ដើម្បីមានឱកាសឱ្យបងប្អូនយើងចូលមកលេងកម្សាន្ត និងរកស៊ីទទួលទានបានសមប្រកប។បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកដ៏ទៃទៀត ក្នុងខេត្តពោធិ៍សាត់ បានស្ញោចសរសើរមិនដាច់ពីមាត់ ចំពោះគោលគំនិតច្នៃប្រឌិត របស់ឯកឧត្តម ជាវ តាយ ដែលជាអភិបាលខេត្តនិយាយតិចតែធ្វើច្រើន ក្នុងការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវ ភ្លើងលម្អចម្រុះព័ណ៌ និងធ្វើឱ្យប្រសើរឡើងខ្សែផ្លូវមួយចំនួនក្នុងក្រុងពោធិ៍សាត់ ហើយពួកគេបានប្តេជ្ញានឹងបន្តថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីជាប្រយោជន៍រួម និងចូលរួមថែរក្សាតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតមានការអភិវឌ្ឍន៍រីកចម្រើនមកដល់ពីនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា