ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានអង្គការ SOS រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយលោក David Arnold ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ី (Asia Foundation)។នៅក្នុងជំនួបនេះ លោក David Arnold បានគោរពជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់អង្គការ Asia Foundation នៅកម្ពុជា ដែលបច្ចុប្បន្ន កំពុងតែយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ស្ត្រី និងយុវជន ការពង្រឹង និងអភិបាលកិច្ចល្អ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការកសាងភាពធន់ផ្នែកបរិស្ថាន ដោយរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកប ដោយភាពសុខដុមរមនា ។ ក្នុងន័យនេះ លោក David បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជូនដល់អង្គការ Asia Foundation ដែលញ៉ាំងឱ្យអង្គការ Asia Foundation បំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងរលូន និងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយៈពេល ៤០ឆ្នាំជាងកន្លងមកនេះ និងបានថ្លែងអំណរគុណអង្គការ Asia Foundation ជាមួយនឹងការលើកទឹកចិត្តឱ្យអង្គការនេះ បន្តការងារផង និងស្វែងរកការងារដទៃទៀត ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩ នឹងពេលដែលកម្ពុជាកំពុងតែបើកសេដ្ឋកិច្ចឡើងវិញនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា