ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ ចំនួនជាង ៥២ម៉ឺនដូស ជាជំនួយរបស់ហុងគ្រី
Fri,18 March 2022 (Time 11:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 482នាក់)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន ៥២៣,១០០ដូស ជាជំនួយរបស់ប្រទេសហុងគ្រី។ វ៉ាក់សាំងជំនួយរបស់ប្រទេសហុងគ្រី ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

គិតត្រឹមថ្ងៃទី១៨ ខែមីនា កម្ពុជា ចាក់ដូសទី១ បានចំនួនជិត ១៥លាននាក់, ដូសទី២ បានជិត ១៤លាននាក់, ដូសទី៣ បានជិត ៨លាននាក់, ដូសទី៤ បានជាង ១លាននាក់។ ការសម្រេចបានផែនការចាក់វ៉ាក់សាំង បានចំនួនច្រើនក្នុងល្បឿនដ៏លឿននេះ ក៏ដោយសារកម្ពុជារកបានវ៉ាក់សាំងក្នុងល្បឿនមួយដ៏លឿនផងដែរ។ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងសរុបជាង ៤៤លានដូស ហើយនៅសល់ក្នុងស្តុកជាង ៤លានទៀត។

បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងនឹងត្រូវដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។ តាមផែនការដែលបានគ្រោងទុកនៃការមកដល់នៃវ៉ាក់សាំងនោះ កម្ពុជារំពឹងរកបានវ៉ាក់សាំងសរុបរហូតដល់ជិត ៥១លានដូស នៅត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ។

សូមជម្រាបថា កម្ពុជា និងហុងគ្រី គឺជាប្រទេសមានចំណងមិត្តភាពដ៏ល្អ ហើយនៅពេលកម្ពុជាជួបការលំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេសហុងគ្រី គឺជាប្រទេសមួយបានរួមចំណែកជួយកម្ពុជាយ៉ាងខ្លាំងផងដែរ។ ជំនួយវ៉ាក់សាំងរបស់ប្រទេសហុងគ្រីនៅពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវសមានចិត្ត និងការជួយជ្រោមជ្រែងរបស់ហុងគ្រី ជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមានទំនាក់ទំនងល្អនឹងគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2623 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10614 នាក់
ខែនេះ :
40943 នាក់
3 ខែនេះ :
103108 នាក់
សរុប :
1235396 នាក់