ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីជំរុញដល់កសិករ ត្រូវខិតខំដាំដុះដំណាំបន្លែ និងដំណាំហូបផ្លែឲ្យបានច្រើនមុខសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ
Mon,21 March 2022 (Time 08:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 397នាក់)

ខេត្តមណ្ឌលគិរី ៖ បន្លែផ្លែឈើជាច្រើនមុខរបស់ខេត្តមណ្ឌលគិរី កំពុងមានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋទូទៅ ហើយបច្ចុប្បន្ននៅតាមផ្សារទំនើបដូចជា ផ្សារអ៊ីអន និងផ្សារឡាក់គី បាននាំយកកសិផលរបស់ប្រជាកសិករទៅដាក់តាំងលក់ ដោយទទួលបានការគាំទ្រយ៉ាងលើសលប់។ នេះបើតាមការបញ្ជាក់របស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ក្នុងការចុះប្រមូលផលដំណាំខ្ទឹមស របស់កសិករឈ្មោះ ភិន ផន ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ដោយមើលឃើញពីសក្តានុពលអំណោយផល ទាំងដី និងអាកាសធាតុ មន្ទីរកសិកម្ម បានខិតខំស្រាវជ្រាវរកពួជដំណាំផ្សេងៗ ដែលមានទីផ្សារក្នុងស្រុកតែមិនមានការដាំដុះ តម្រូវឲ្យមានការនាំចូលពីប្រទេសជិតខាង ដើម្បីជំរុញដល់កសិករដាំសម្រាប់ផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់អ្នកបរិភោគ ដូចជា ដំឡូងបារាំង និងខ្ទឹមសជាដើម។

លោកប្រធានមន្ទីរ បន្តថា ក្រោយពីផ្តល់ពូជដំណាំខ្ទឹមស ដល់កសិករដាំដុះរួចមក មន្ត្រីជំនាញអាចធ្វើការវិភាគនិងកំណត់បានថា ខ្ទឹមសពិតជាអាចដាំដុះបានល្អនៅខេត្តមណ្ឌលគិរី សម្រាប់ទិន្ឋផលក្នុងមួយហិកតា ទទួលបានចាប់ពី១០តោនទៅ១២តោន ពោលអាចលើសនេះទៅតាមការថែទាំជាក់ស្តែង។ ហើយគិតតាមការដក់ពិសោធន៍ជាក់ស្តែងរបស់កសិករឃើញថា ការដាំខ្ទឹមស ចំណាយ១ហិកតាអស់ ៨ ៧៧០ ០០០៛ ទទួលបានចំណូល ២២ ៥០០ ០០០រៀល និងផលចំណេញរយៈពេលដាំដុះ៤ខែទទួលបានចំណូល ១៣ ៧៣០ ០០០រៀល។

កសិករឈ្មោះ ភិន ផន រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានឲ្យដឹងថា លោក បានចាប់ផ្តើមសាកល្បងដាំមើមខ្ទឹមសនេះ ពីរឆ្នាំមកហើយ ដោយទទួលការជំរុញពីមន្ទីរកសិកម្មខេត្ត ទាំងពូជ និងបច្ចេកទេស។

លោក ភិន ផន បន្តថា ក្នុងការដាំសាកល្បងខ្ទឹមសកន្លងទៅឃើញថា ដំណាំនេះបានផ្តល់ផលគាប់ប្រសើរ ទាំងបរិមាណ និងតម្លៃ។ បើយើងប្រៀបធៀបនិងដាំណាំបន្លែផ្សេង ខ្ទឹមសងាយស្រួលថែទាំ ចំណាយតិច និងលក់ចេញងាយស្រួលមិនខ្វះទីផ្សារឡើយ។ បើតាមកសិករខាងលើបញ្ជាក់ថា ខ្ទឹមសដែលលោកបានដាំ ប្រើរយៈពេលចាប់ពីបីខែកន្លះ ទៅ៤ខែ អាចដក់ប្រមូលផលបាន ចំណែកតម្លៃគឺពីរម៉ឺនរៀល ក្នុងមួយគីឡូក្រាម៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1674 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9665 នាក់
ខែនេះ :
39994 នាក់
3 ខែនេះ :
102159 នាក់
សរុប :
1234447 នាក់