ខេត្តព្រះវិហារ ៖ សិក្ខាកាមជាង៣០នាក់មកពីខេត្តពីរ គឺខេត្តព្រះវិហារ និងខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា ដែលសុទ្ធសឹងតែជាម្ចាស់អាជីវកម្ម សេវាកម្មម្ហូបអាហារ និងទេសចរណ៍ ទទួលបានការបណ្តុះបណ្តាលបន្ថែម លើជំនាញគ្រប់គ្រងពីគ្រូបង្គោលហូកា ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។វគ្គបណ្តុះបណ្តាលដោយគ្រូបង្គោលហូកា (Hoka) នឹងធ្វើឡើងក្នុងរយៈពេល ១សប្តាហ៍ ដែលបានចាប់ផ្តើមនៅថ្ងៃទី២២មីនាឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះសំណាក់មួយ ក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។វគ្គបណ្តុះបណ្តាលនេះទៀត បានធ្វើឡើងក្រោមវត្តមាន លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ,លោក លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសិក្ខាកាមចំនួន ៣២នាក់ ផងដែរ។អភិបាលរងខេត្តព្រះវិហារ លោក លី សារ៉ារិទ្ធ បានថ្លែង ដោយសម្ដែងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលខេត្តព្រះវិហារ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បីធ្វើឲ្យបុគ្គលិកក៏ដូចជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសរណ៍ មានចំណេះដឹង និងជំនាញពិតប្រាកដ និងកាន់តែច្បាស់លាស់ លើការងារគ្រប់គ្រង ថែមទៀត។រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម បានថ្លែង ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ដាប់ និងចាប់យកនូវចំណេះដឹង និងជំនាញពីវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពដល់គ្រូបង្គោល។រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តព្រះវិហារ ព្រមទាំងអង្គការជាដៃគូ និងម្ចាស់អាជីវកម្ម ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ។ លោកសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ សិក្ខាកាមទាំងអស់ នឹងនាំយកចំណេះដឹងទាំងនេះ ទៅជួយបង្ហាត់បង្ហាញដល់ម្ចាស់អាជីវកម្ម សេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងទេសចរណ៍ ដែលមិនទាន់ទទួលបានការបណ្តុះបណ្តាលផ្សេងទៀត ឲ្យមានការយល់ដឹង ដើម្បីរួមចំណែកពង្រឹងលើការងារគ្រប់គ្រង ឲ្យបានកាន់តែល្អប្រសើរជាងនេះថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា