ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផលស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនៃគម្រោងពង្រីកចំណតកំពង់ផែកុងតឺន័រថ្មីជំហានទី២ និងទី៣ រួមគ្នានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាជំហានក្នុងការប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុពីកំពង់ផែ (feeder port) ទៅជា (hub port) ដែលអាចទទួលនាវាខ្នាតយក្ស ចូលដាក់ទំនិញ ដែលជាគន្លឹះក្នុងការទម្លាក់ថ្លៃដើមនៅរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ជាការរំពឹងទុក ការអនុវត្តគម្រោងនេះនឹងផ្ដល់ជាប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់ដូចជា៖ ការបង្កើតការងារជូនប្រជាពលរដ្ឋ ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ និងការជួយពង្រឹងដល់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋានផងដែរ។ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានធ្វើសំណូមពរឱ្យម្ចាស់គម្រោងព្យាយាមគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់សង្គម និងបរិស្ថានមកនៅត្រឹមកម្រិតអតិបរមា និងប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព ជារួមស្ថាប័នទាំងអស់បានបង្ហាញការគាំទ្រយ៉ាងកក់ក្តៅចំពោះគម្រោងនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា