ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ន សិទ្ឋ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ប្រធាន មន្ទីរ អភិបាលរងក្រុង តំណាងអង្គការ សមាគមដៃគូរនានា សហគមន៍ជនជាតិដើមភាគតិច ដែលពិធីនេះ ប្រព្រឹត្តទៅនៅបរិវេណសួនច្បារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងក្នុងការចរចាចុះកិច្ចព្រមព្រៀងបើកទីផ្សារទៅកាន់ពិភពលោក ដោយទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធ ពីបណ្ដាប្រទេសអភិវឌ្ឍន៍ ប្រទេសកំពុងអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ដើម្បីបង្កលក្ខណ:ងាយស្រួលនិងអំណោយផលដល់ការធ្វើពិពាធកម្មទីផ្សារកសិកម្មកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក។ ក្រសួងបានសហការជាមួយនិងផ្នែកពាក់ព័ន្ធ ក្នុងការជ្រើសរើសទំនិញមានសត្ដានុពលសម្រាប់ការនាំចេញទៅទីផ្សារក្រៅប្រទេស សំដៅជំរុញពាណិជ្ជកម្ម ទាក់ទាញអ្នកវិនិយោគ បង្កើតការងារនៅមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” គឺមានគោលបំណង ១/ទទួលបានកិច្ចការពារកម្មសិទ្ធិបញ្ញា ទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅលើទីផ្សារក្នុងស្រុក និង ទីផ្សារអន្តរជាតិ។២/អភិរក្ស អភិវឌ្ឍចំណេះដឹង និងទេពកោសល្យតាមបែបប្រពៃណីជនជាតិដើមភាគតិច។ ៣/ ផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះទំនិញ អភិរក្ស តំបន់ព្រៃការពារ ធនធានធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ៤/ លើកកម្ពស់គុណភាព ស្តង់ដារអនាម័យផលិតផល តម្លៃ និងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។លោក ញ៉ន សិទ្ឋ អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដូចជាអង្គការពាក់ព័ន្ធនានា ដែលបានជម្រុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី ” ដែលបានលើកទឹកចិត្តដល់សហគមន៍ក្នុងការគ្រប់គ្រង ថែរក្សា ធនធានធម្មជាតិ។ លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីនិងផ្នែកពាក់ព័ន្ធ ជួយគាំទ្រការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកសិផលខេត្តមណ្ឌលគិរី មានដូចជា កាហ្វេមណ្ឌលគិរី ផ្លែប៊័រមណ្ឌលគិរី ផ្លែក្រូចវល្លិ៍មណ្ឌលគិរី ។ល។តាមការបញ្ជាក់ពីប្រធានសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគីរី បច្ចុប្បន្នសមាគមនេះ មានសមាជិកជាអ្នកប្រមូលឃ្មុំ សរុប៤៤៩នាក់ ដែលស្ថិតក្នុងសហគមន៍ព្រៃឈើចំនួន១១ មានក្រុមហ៊ុនចំនួនបី និងអ្នកទិញទឹកឃ្មុំចំនួន៨នាក់ ជាមធ្យមសមាជិករបស់សមាគមទាំងអស់អាចប្រមូលទឹកឃ្មុំបានប្រហែលសាមសិបតោនក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ទៅក្នុងទីផ្សារ ដែលអាចរកចំណូលបានចន្លោះពី៣០ទៅ៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា