ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ត្រីការងារ ជួបពិភាក្សាការងារជាមួយប្រធានប្រតិភូបេសកកម្មអង្គការ ILO លើការវិវត្តវិស័យការងារ និងការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា
Tue,29 March 2022 (Time 07:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 388នាក់)

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Takanobu Teramoto ប្រធានប្រតិភូបេសកកម្មដោយផ្ទាល់ និងប្រតិភូបេសកកម្មដោយផ្ទាល់របស់អង្គការអន្តរជាតិខាងការងារ(ILO) ចូលជួបសម្តែងការ និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅដល់ប្រតិភូបេសកកម្មដោយផ្ទាល់របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានអញ្ជើញមកប្រទេសកម្ពុជា ជាលើកទី៣។ បេសកកម្មនេះពិតជាមានសារៈសំខាន់ មិនមែនសម្រាប់តែអង្គការអន្តរជាតិខាងការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជាផងដែរ ព្រោះវាគឺជាឱកាសដែលក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធដែលរួមមានទាំងតំណាងអង្គការវិជ្ជាជីវៈ និងដៃគូសង្គមបានជួប និងសន្ទនាដោយផ្ទាល់ជាមួយគណៈប្រតិភូ ដើម្បីបង្ហាញអំពីការវិវត្តវិស័យការងារ ជាពិសេសការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក៏បានជម្រាបជូនគណៈប្រតិភូថា ការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈត្រូវបានធានា និងលើកម្ពស់នៅព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាផ្សារភ្ជាប់ការគោរពលក្ខខណ្ឌការងារជាមួយពាណិជ្ជកម្មអន្តរជាតិ។ យ៉ាងណាមិញ អនុលោមតាមអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ច្បាប់ស្តីពីសហជីពនៃព្រះរាជាណាចក្រកម្ពុជាផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញទៅកម្មករនិយោជិត និងនិយោជកក្នុងការបង្កើត និងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនទាន់ដែលមាន ហើយក៏នឹងមិនអនុញ្ញាតឱ្យមានករណីដែលកម្មករនិយោជិត ឬថ្នាក់ដឹកនាំសហជីពត្រូវបានចាប់ខ្លួន ឬធ្វើទុកបុកម្នេញដោយសារសកម្មភាពស្របច្បាប់របស់ខ្លួនក្នុងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈការជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាក់ព័ន្ធ តំណាងអង្គការវិជ្ជាជីវៈ និងដៃគូសង្គម នាពេលបន្ទាប់នេះ គណៈប្រតិភូនឹងទទួលបាននូវព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងយកទៅពិចារណា និងវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យ ឈរលើមូលដ្ឋានច្បាប់ និងបទប្បញត្តិជាតិ និងអន្តរជាតិជាធរមាន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរង់ចំាទទួលយកនូវអនុសាសន៍របស់បេសកកម្មដោយផ្ទាល់នេះ ដើម្បីកែលម្អលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា។

នាឱកាសនោះ លោកប្រធានប្រតិភូ បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង និងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលស្វាគមន៍ដល់គណៈប្រតិភូរបស់លោក ក្នុងការបំពេញបេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងកក់ក្តៅបំផុត។ ទន្ទឹមនឹងនេះ ការប្រជុំពិភាក្សា និងប្រឹក្សាយោបល់គ្នាទៅវិញទៅមក រវាងគណៈប្រតិភូ ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការយល់គ្នាកាន់តែប្រសើរ ដែលគណៈប្រតិភូមានលទ្ធភាពធ្វើសេចក្តីសន្និដ្ឋាន ឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ពាក់ព័ន្ធទៅនឹងទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមតាមច្បាប់ការងារ និងបទដ្ឋានអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន កាន់តែមានភាពល្អប្រសើរបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2744 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10735 នាក់
ខែនេះ :
41064 នាក់
3 ខែនេះ :
103229 នាក់
សរុប :
1235517 នាក់