ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន៖ «ពេលខ្ញុំរៀបការ មិនបានតោងស្បៃទេ តែថ្ងៃនេះថតជាមួយរូបសំណាកព្រះថោងតោងស្បៃ ទុកឱ្យកូនចៅមើល»
Wed,13 April 2022 (Time 04:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 521នាក់)

ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញទស្សនាសមិទ្ធផលនានា នៅក្រុងព្រះសីហនុ និងថតរូបអនុស្សាវរីយ៍នៅទីតាំងរូបសំណាក «ព្រះថោង នាងនាគ» ដែលដំឡើងរួចរាល់ជាស្ថាពរ។

បង្ហោះរូបភាពជាច្រើនសន្លឹកជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោបានលើកឡើងថា កាលសម័យសម្តេចរៀបការ មិនបានតោងស្បៃនោះទេ តែថ្ងៃនេះ សម្តេចបានថតជាមួយរូបសំណាក ព្រះថោងតោងស្បៃទុកឱ្យកូនចៅមើល។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «ពីរនាក់បានហើយ! នាំភរិយាថតរូបជាមួយរូបសំណាកថ្មី ដែលទើបកសាងរួច គឺព្រះថោងនាងនាគ នៅមាត់សមុទ្រ ក្រុងព្រះសីហនុ។ ពេលខ្ញុំរៀបការមិនបានតោងស្បៃទេ តែថ្ងៃនេះថតជាមួយរូបសំណាកព្រះថោងតោងស្បៃទុកឱ្យកូនចៅមើល»។

សូមជម្រាបថា រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានដំឡើងរួចរាល់ជាស្ថាពរ នៅម៉ោង១២៖៣០នាទីយប់ ចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រូបសំណាក ព្រះថោងនាងនាគ គឺជារូបបដិមាស្ពាន់ធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ២១ម៉ែត្រ តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦.៣៤ម៉ែត្រ ឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមាបអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះ ទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតា នៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
944 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8935 នាក់
ខែនេះ :
39264 នាក់
3 ខែនេះ :
101429 នាក់
សរុប :
1233717 នាក់