ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ខេត្តបន្ទាយមានជ័យ ចូលឆ្នាំខ្មែរថ្ងៃទី២ យុវជនរាប់មុឺននាក់ មកពីជនបទមកលេងនៅសួនមានជ័យ
Sat,16 April 2022 (Time 03:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 450នាក់)

(បន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យ ចូលឆ្នាំខ្មែរថ្ងៃទី២ក្នុងឆ្នាំ២០២២នេះ មានយុវជនរាប់មុឺននាក់មកពីស្រុកជនបទ ក្នុងនោះមានអ្នកជិះម៉ូតូ ជិះរថយន្តមកលេងនៅសួនមានជ័យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សន្តិសុខ សណ្តាប់ធ្នាប់ គឺល្អប្រសើរធម្មតា ដោយសារតែមានអង្គភាពទាំង៣ដូចជា កងកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត សឹករងខេត្តបន្ទាយមានជ័យ និងគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ នៅចាំការពារគ្រប់ច្រកល្ហក ទាំងយប់ទាំងថ្ងៃ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត និងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងអាវុធហត្ថ និងនគរបាលទាំងអស់ដែលចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការខេត្ត ត្រូវពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនៅខេត្តបន្ទាយមានជ័យប្រពៃណីជាតិឲ្យបានម៉ឺងម៉ាត់។

ក្នុងនោះលោក អ៊ុ រាត្រី បានលើកឡើងថា ថ្ងៃចូលឆ្នាំខ្មែរទី១ មន្រ្តីរាជការ ប្រជាពលរដ្ឋបានធ្វើពិធីបួងសួងសុំឲ្យទេវតាឆ្នាំថ្មី ប្រោះព្រំប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ សូមមានសុខភាពល្អ និងមានការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត ជាពិសេសផ្តល់ការកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងកម្មវិធីសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។

លោក អ៊ុ រាត្រី បានថ្លែងសារទៅកាន់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ព្រមទាំងវិស័យឯកជននានា ប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្ត ដែលបាន យកចិត្តទុកដាក់រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំនេះ បានល្អប្រសើរជាងការរំពឹងទុក ដែលមានកម្មវិធីជាច្រើនក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២២ បានធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមកម្សាន្តយ៉ាងច្រើនកុះករ និងមានការស្ងើចសរសើរគ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1416 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6812 នាក់
ខែនេះ :
27259 នាក់
3 ខែនេះ :
90797 នាក់
សរុប :
1169389 នាក់