ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរី និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារៀបចំកិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា
Sat,23 April 2022 (Time 04:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 412នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីរួមចំណែកលើកកម្ពស់ ពង្រឹង ការពារ អភិវឌ្ឍន៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំកិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

កិច្ចពិគ្រោះយោបល់នេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងតំណាងអង្គការដៃគូពាក់ព័ន្ធនានា តំណាងសហគមន៍ជនជាតិដើមភាគតិច ដែលកម្មវិធីនេះ ប្រព្រឹត្តទៅនៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី លើកឡើងថាការរៀបចំកិច្ចពិគ្រោះយោបល់នេះឡើង មានគោលបំណងផ្តល់ជាវេទិកាមួយ សម្រាប់មន្ទីរ អង្គភាពជុំវិញខេត្ត សហគមន៍ជនជាតិដើមភាគតិច ក្នុងការផ្តល់ជាទស្សនៈ មតិយោបល់ និងជាធាតុចូលសំខាន់ៗដល់ក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈកាន់តែល្អប្រសើរឡើងថែមទៀត។

លោក ញ៉ន សិទ្ធ បានបន្តថា បញ្ហាសិទ្ធិមនុស្សគឺជាកត្តាមួយយ៉ាងសំខាន់ នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិតេយ្យ ដូចជាប្រទេសកម្ពុជាយើង ដែលបញ្ហាសិទ្ធិមនុស្សនេះ បច្ចុប្បន្ន រាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តាមរយៈការអនុវត្តយន្តការផ្សេងៗ ការដាក់ចេញនូវគោលការណ៍ និងគោលនយោបាយនានា និងមានការចូលរួមពីដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល សំដៅពង្រឹងការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សនេះ ក៏ត្រូវឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមចំណែកថែរក្សា ការពារនូវសុខសន្តិភាព ស្ថេរភាពសង្គម ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងឈានទៅរកការគោរពសិទ្ធិមនុស្ស បានយ៉ាងល្អប្រសើរប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា សិទ្ធិមនុស្ស គឺជាសិទ្ធិ និងសេរីភាពទាក់ទងនិងជីវិត សមភាព កិត្តិយស និងសេចក្តីថ្លៃថ្លូរបស់មនុស្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់នានា ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា អនុសញ្ញា និងលិខិតុបករណ៍អន្តរជាតិទាក់ទងសិទ្ធិមនុស្សដែលកម្ពុជាជារដ្ឋភាគីផ្តល់ឱ្យបុគ្គលម្នាក់ៗនូវការប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់គេក្នុងភាពជាមនុស្ស។

ឯកឧត្តមបន្តថា នៅឆ្នាំ២០០៦ ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវជំហរយ៉ាងមុតម៉ាំក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិមួយនៅប្រទេសកម្ពុជា ដោយបានប្រគល់តួនាទីឱ្យក្រុមការងារអង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះឡើង។ ដោយមានកិច្ចសហការជាមួយការិយាល័យឧត្តមស្នងការសហប្រជាជាតិ ប្រចាំកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៃរាជរដ្ឋាភិបាល បានទទួលភារកិច្ចធ្វើការដឹកនាំរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ជាសាធារណៈ និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ជាអាទ៍ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល សហជីព គណបក្សនយោបាយ សហគមន៍ជនជាតិដើមភាគតិច និងក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងប្រមូលទស្សនៈ មតិយោបល់ និងធាតុចូលផ្សេងៗលើសេចក្តីព្រាងច្បាប់ ដើម្បីធានាឱ្យច្បាប់នេះ ស្របទៅនឹងគោលការណ៍ទីក្រុង ប៉ារីស ដែលជាបទដ្ឋានអប្បរមាអន្តរជាតិសម្រាប់ជាមូលដ្ឋាននៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1186 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9177 នាក់
ខែនេះ :
39506 នាក់
3 ខែនេះ :
101671 នាក់
សរុប :
1233959 នាក់