ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់
Tue,26 April 2022 (Time 10:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 493នាក់)

ខេត្តមណ្ឌលគិរី ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរីសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងអង្គការដៃគូនានា បានប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ«រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព» នៅសាលាស្រុកកែវសីមា ក្រោមមានវត្តមាន លោក យិន សុខឡេង អភិបាលរងស្រុកកែសីមា លោក វេជ្ជបណ្ឌិត ឡេក សុវណ្ណរ័ត្ន តំណាង ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី និងកងកម្លាំងប្រដាប់អាវុធ អង្គការដៃគូនានា រួមទាំងលោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ២៥០នាក់ ដែលប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

លោក វិជ្ជបណ្ឌិត ឡេក សុវណ្ណរត្ន បានឲ្យដឹងថា ដោយមានការខិតខំប្រឹងប្រែងពីមន្ត្រីជំនាញក្រោមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងត្រឹមឆ្នាំ២០២៥ឃើញថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងបានស្វែងរកសេវាព្យាបាលបានទាន់ពេលវេលា។ អ្វីដែលជាការកត់សម្គាល់ ករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២១កន្លងទៅបានថយចុះ នៅជំងឺប្រភេទគ្រុនចាញ់ P.falciparum ៥៦% បើធៀបឆ្នាំ២០២០ និងP.vivaxកើនឡើង៥៨%។

លោកវិជ្ជបណ្ឌិត បន្តថាឆ្នាំ២០២១ ករណីគ្រុនចាញ់បានកើតរាយប៉ាយពេញខេត្តមណ្ឌលគិរី ពិសេសស្រុកកែវសីមាន ដែលមានជំងឺនេះខ្ពស់ជាងគេ កើតលើមនុស្សអាយុចន្លោះពី១៥ទៅ៤៩ឆ្នាំប្រមាណជា៨០%។

យោងតាមរបាយការណ៍ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថាប្រទេសកម្ពុជាធ្លាប់មានករណីជំងឺគ្រុនចាញ់ជាង១៧ម៉ឺនករណីឈឺ នាទស្សវត្តឆ្នាំ៨០ និងសម្លាប់មនុស្សជិត១ពាន់នាក់។ ឆ្នាំ២០១៨ករណីស្លាប់ដោយជំងឺនេះ លែងមានរហូតដល់បច្ចុប្បន្ន បានន័យថាសម្រចជោគជ័យមុនផែនការឆ្នាំ២០២០។ ឆ្នាំ២០២១ជំងឺគ្រុនចាញ់កើតឡើង៤២៧៩ករណីឈឺ ដែលចំនួនករណីបានបន្តថយចុះ៥៤% បើធៀបឆ្នាំ២០២០ មាន៩២៣៤ករណី។

នាពេលកន្លងទៅសម្តេចអគ្គមហាសេនាបតីហ៊ុនសែននាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើអនុក្រិតលេខ១៥៧អនក្រ.បករបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១៦កញ្ញាឆ្នាំ២០០៩ ស្តីពីទិវាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា និងយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់អោយអស់ពីប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០២៥ខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1878 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9869 នាក់
ខែនេះ :
40198 នាក់
3 ខែនេះ :
102363 នាក់
សរុប :
1234651 នាក់