ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកសាខាកាកបាទក្រហមខេត្ត និងសហការី រួមទាំង អភិបាលក្រុង/ស្រុកទាំង០៥ ខេត្ត ចូលរួមតាមប្រព័ន្ឋវីដេអូ Zoom ដែលប្រព្រឹត្តទៅនៅអគារសាលាខេត្តមណ្ឌលគិរី។ឯកឧត្តម ថង សាវុន អភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអំពាវនាវដល់មន្ត្រីរាជការ ក្រុមហ៊ុន សហគ្រាស វិស័យឯកជន ពាណិជ្ជករ អាជីវករ ទាំងក្នុងខេត្ត និង សប្បុរសជននានា ចូលរួមឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដើម្បីប្រើប្រាស់ជាប្រយោជន៍ការងារមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ ជនក្រីក្រ និង ទុរគត៌ជន ។ឯកឧត្តម ក៏បានណែនាំ ដល់នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ធ្វើលិខិតអញ្ជើញក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបណ្ដា ខេត្ត-ស្រុក ជាប់ព្រំដែន ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៥៩ ក្រោមប្រធានបទ” ទាំងអស់គ្នារួមជាកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហានានា និងបន្តពង្រឹងភាពធន់សហគមន៍ ” ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ឧសភា ឆ្នាំ២០២២ នៅបរិវេណសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា