ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោក ស្វាយ សំអ៊ាង៖ ដោយសារបក្សប្រជាជនកម្ពុជា ទើបប្រទេសមានសន្ដិភាព ហើយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ
Sat,02 April 2022 (Time 08:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 415នាក់)

(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង បានលើកឡើងថា ដោយសារមានការគិតគូរ និងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ប្រជាជនមានជីវភាពល្អប្រសើរ និងប្រទេសមានសុខសន្តិភាព។

ក្នុងឱកាសអញ្ជើញសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំភុន ស្រុកសេសាន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង បានបន្ថែមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំចង្អុលបង្ហាញណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជានិយាយជារួម និងខេត្តស្ទឹងត្រែងមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងសមិទ្ធផលសំខាន់ដែលបានកើតឡើងក្នុងមូលដ្ឋាន រួមទាំងផ្លូវស្ពានធំឆ្លងកាត់ទន្លេ ដោយតភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តផ្សេងៗទៀត។

លោកក៏បានពន្យល់ដល់សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ឲ្យយល់ពីតម្លៃនៃសន្តិភាព និងរួមគ្នាថែរក្សាឲ្យបានល្អគង់វង្ស ព្រោះមានតែសន្តិភាពនេះ ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាជនក៏មានសិទ្ធិរស់រៀនមានជីវិត។

គួរជម្រាបថា លោក សុវណ្ណ ពិសេដ្ឋ ប្រធាគណៈកម្មាធិការគណបក្សស្រុកសេសាន បានឲ្យដឹងថា អគារគណបក្សប្រជាជនកម្ពុជាឃុំកំភុន ដែលបានសូត្រមន្តដាក់ឲ្យប្រើប្រាស់នាពេលនេះជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានទំហំ៦ម៉ែត្រ គុណ៩ម៉ែត្រ និងមានសម្ភារៈមួយចំនួនទៀត ដូចជា តុធ្វើការ តុប្រជុំ និងកៅអីសម្រាប់អង្កុយធ្វើការ និងប្រជុំផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1111 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6507 នាក់
ខែនេះ :
26954 នាក់
3 ខែនេះ :
90492 នាក់
សរុប :
1169084 នាក់