(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងណែនាំទៅអាជ្ញាធរដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បំផុសឲ្យមានការប្រុងប្រយ័ត្នការអុច ទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆាបឆេះផ្សេងៗ ដូចជាអគ្គិសនីជាដើមនៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ។ ការថ្លែងរបស់អភិបាលខេត្តស្វាយរៀងយ៉ាងដូច្នេះបានធ្វើឡើង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ក្នុងកិច្ចប្រជុំផែនការសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។នៅក្នុងកិច្ចប្រជុំនេះ មានការពីចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជារងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាព ចំណុះុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។លោកអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើនូវចំណុចសំខាន់ៗ មួយចំនួនដូចជា៖* ទី១៖ រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងគ្រប់ទីវត្តអារាម ត្រូវរៀបចំសម្អាត តុបតែងលម្អ រំលេចដោយបដា ទង់ជាតិ ទង់ ក្អែប ទង់ជ្វាលា អមដោយពន្លឺភ្លើងព៌ណតាមដងផ្លូវ និងទីប្រជុំជន ជាពិសេសនៅក្នុងក្រុងស្វាយរៀង* ទី២៖ ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវរៀបចំកម្លាំងប្រចាំការដោយមានការផ្លាស់វេនគ្នា យាមល្បាតតាមបណ្ដាគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង ដើម្បីអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលវេលា នៅពេលមានបទល្មើស ឬគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះអគ្គិភ័យកើតឡើង ហើយរាយការណ៍ឲ្យបានលឿនតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវមានមុខប្រចាំការ ២៤/២៤ម៉ោង ក្នុងនោះត្រូវយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោផងដែរ* ទី៣៖ បន្តផ្សព្វផ្សាយបញ្ហាជំងឺកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋក្នុងឱកាសថ្ងៃឈប់សម្រាក ដូចជាការរក្សាគម្លាតសុវត្ថិភាព ពិសេសវិធាន ការ៣កុំ ៣ការពារ ឲ្យបានទូលំទូលាយ* ទី៤៖ មន្ទីរសុខាភិបាល ត្រូវចាត់តាំងឲ្យមានគ្រូពេទ្យប្រចាំការនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពឲ្យបានច្បាស់លាស់ និងសហការជាមួយរដ្ឋបាលក្រុង ស្រុក គួររៀបចំទីតាំងជាក់លាក់ណាមួយនៅមូលដ្ឋានសម្រាប់ការធ្វើតេស្តរហ័ស* ទី៥៖ ហាមដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹកគ្រប់ទម្រង់ ប៉ាតម្សៅ អុជផាវ អុជកាំជ្រួច ឬគ្រឿងបន្ទុះផ្សេងៗ ដែលជាសកម្មភាពខុសច្បាប់ និងប៉ះពាល់ដល់ប្រពៃណីជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា