ញូដេលី ៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ព្រមានថា ប្រទេសរបស់លោកកំពុងក្តៅខ្លាំង ដែលបង្កើនហានិភ័យនៃអគ្គិភ័យ ខណៈដែលរលកកំដៅបានវាយប្រហារតំបន់ជាច្រើន និងកន្លែងចាក់សំរាមបានឆេះនៅជាយក្រុង។ នេះបើយោងតាមសារព័ត៌មាន Reuters។លោក Modi បានបញ្ជាក់ដូច្នេះថា យើងកំពុងឃើញការកើនឡើងនៃឧប្បត្តិហេតុអគ្គិភ័យនៅកន្លែងផ្សេងៗគ្នាទាំងនៅក្នុងព្រៃ អគារសំខាន់ៗ និងនៅក្នុងមន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។រដ្ឋធានីញូដេលី សីតុណ្ហភាពបានហក់ឡើងលើស៤០អង្សារសេអស់រយៈពេលជាច្រើនថ្ងៃ ហើយត្រូវបានគេព្យាករណ៍ថា នឹងបន្តកើនឡើងប្រហែល ៤៤អង្សារសេ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ជាមួយនឹងកំដៅរដូវក្តៅដ៏ខ្ពស់នៅតែកើតមានឡើង មុនពេលភ្លៀងមូសុងត្រជាក់មកដល់ក្នុងខែមិថុនាខាងមុខ។សូមជម្រាបថា កំដៅខ្លាំងបានបោកបក់ពាសពេញតំបន់ធំៗនៃប្រទេសឥណ្ឌា និងប៉ាគីស្ថានក្នុងសប្តាហ៍នេះ។ អ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សជាង១ពាន់លាននាក់ប្រឈមនឹងហានិភ័យ នៃផលប៉ះពាល់សុខភាពទាក់ទងនឹងកំដៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា