ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានមន្ទីររ៉ែ និងថាមពល ៖ ខេត្តមណ្ឌលគិរីមានក្រុមហ៊ុនចំនួន២បាននិងកំពុងវិនិយោគលើវិស័យរ៉ែ
Sat,30 April 2022 (Time 08:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 522នាក់)

ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ននៅខេត្តមណ្ឌលគិរី មានក្រុមហ៊ុនចំនួន២បានមកវិនិយោគលើវិស័យរ៉ែ ក្នុងស្រុកកែវសីមា ក្នុងនោះគឺក្រុមហ៊ុនរ៉េនីហ្សង់ និងក្រុមហ៊ុនរ៉ុងឆេង ក្រុមហ៊ុនទាំង២នេះគឺសុទ្ធតែវិនិយោគលើអាជីវកម្មរ៉ែមាស ហើយក្រុមហ៊ុនរ៉ុងឆេងមិនទាន់បានដំណើរអាជីវកម្មនោះទេ ដោយកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអាគាររដ្ឋបាល ដូចនេះមានតែក្រុមហ៊ុនរ៉េនីហ្សង់មួយប៉ុណ្ណោះដែលកំពុងដំណើរអាជីវកម្មចម្រាញ់រ៉ែមាស ។

លោក សាន់ ដារិទ្ធិ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដើម្បីអភិវឌ្ឍន៍វិស័យរ៉ែនៅខេត្តមណ្ឌលគិរី ថ្មីៗនេះមានក្រុមហ៊ុនចំនួន២ បានចុះមកពិនិត្យនិងធ្វើបុរេសេនានៅស្រុកកែវសីមា ផ្ដោតទៅលើរ៉ែមាស។

ប្រធានមន្ទីរបន្តថា ក្រុមហ៊ុនរ៉េនីហ្សង់បានចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាស ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ រហូតដល់នេះ និងអាចចម្រាញ់រ៉ែមាសបានចន្លោះពី៦០គីឡូក្រាម ទៅ៨០គីឡូក្រាម ក្នុង១សប្តាហ៍ ហើយករណីពិសេសអាចផលិតបាន១០០គីឡូក្រាមក្នុង១ខែក៏មាន ដោយសរុបរយៈពេលជិត១ឆ្នាំមកនេះ ក្រុមហ៊ុនរ៉េនីហ្សង់ចម្រាញ់មាសបានប្រមាណ ២តោន ៧០គីឡូក្រាម ។

លោក សាន់ ដារិទ្ធិ បញ្ជាក់ថា ទៅលើការអភិឌ្ឍន៍វិស័យរ៉ែក្នុងខេត្តមណ្ឌលគិរី ក៏បានជួបប្រទះនិងការលំបាកខ្លះ ដោយខ្វះមន្ត្រីដើម្បីចុះពិនិត្យតាមក្រុមហ៊ុនធ្វើអាជីវកម្ម និងបង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា ប៉ុន្តែចំណុចនេះមិនអាចបន្ទោសរាជរដ្ឋាភិបាលបានទេ ព្រោះប្រទេសកម្ពុជាបានជួបវិប្តត្តិកូវីដ១៩កន្លងមក ដោយរាជរដ្ឋាភិបាលក៏ត្រូវកាត់បន្ថយការចំណាយ ការជ្រើសរើសបុគ្គលិក ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យដៃគូវិនិយោគទាំងក្នុងនិងក្រៅប្រទេស គួរចូលមកពិនិត្យសិក្សាធ្វើអាជីវកម្មនៅខេត្តមណ្ឌលគិរី ព្រោះមណ្ឌលគិរីសម្បូរធនធានធម្មជាតិជាច្រើន ពិសេសគឺធនធានរ៉ែតែម្ដង ហើយរាជរដ្ឋាភិបាល ក៏បាននិងកំពុងគិតគូរបញ្ជូនក្រុមហ៊ុនចំនួន០៤ មកសិក្សាវិនិយោគលើវិស័យរ៉ែនៅខេត្តមណ្ឌលគិរីបន្ថែមទៀតផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2052 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10043 នាក់
ខែនេះ :
40372 នាក់
3 ខែនេះ :
102537 នាក់
សរុប :
1234825 នាក់