ខេត្តមណ្ឌលគិរី ៖ សមិទ្ធផលថ្មីជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានអណ្ដូងទឹកស្អាតចំនួន៣ ស្ថានីយ៍លាងដៃចំនួន៧ និងបង្គន់អនាម័យចំនួន១ខ្នងមាន៤បន្ទប់ ត្រូវបានប្រគល់ជូនលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្នុងវិទ្យាល័យចំនួន១ និងសាលាបឋមសិក្សាចំនួន៦ នៅស្រុកកោះញែក និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ពិធីប្រគល់ និងទទួលព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ប្រារព្ធធ្វើនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងឃុំស្រែសង្គម ស្រុកកោះញែក ដោយបានការអញ្ជើញជាអធិបតីពីសំណាក់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា, ឯកឧត្តមឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសគណៈសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ព្រមទាំងមានវត្តមានរបស់សមាជិក សមាជិកា យុវជន អ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងអាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សផងដែរ។ថ្លែងក្នុងឱកាសនោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស, លោកជំទាវ មែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលសម្ដេចតែងតែមានក្ដីនឹករលឹក និងការអាណិតអាសូរជានិច្ចចំពោះបងប្អូនគ្រប់ទិសទី ពិសេសប្រជាពលរដ្ឋដែលជួបការលំបាក។ជាមួយគ្នានេះ លោកជំទាវ បានលើកឡើងថា «ក្នុងឱកាសពិធីចម្រើនជន្មាយុសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១ ហ្លួងម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ចំនួន២ម៉ឺនដុល្លារអាម៉េរិកជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ហើយដោយមើលឃើញពីការលំបាក និងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងសាលា និងតាមសហគមន៍នៅឆ្ងាយដាច់ស្រយាល ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចយកព្រះរាជទ្រព្យទាំងនោះ មកជីកអណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក និងស្រុកកែវសីមា នេះ។លោកជំទាវបន្តថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ផង ហើយស្របពេលនឹងការបើកសាលាឱ្យសិស្សបានចូលរៀនសូត្រឡើងវិញ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្រេចឱ្យមានការសាងសង់ស្ថានីយលាងដៃជូនដល់សាលាចំនួន៧ នៅស្រុកកោះញែក និងស្រុកកែវសីមា សម្រាប់ការប្រើប្រាស់លើកកម្ពស់សុខភាពអនាម័យ និងចូលរួមកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។»លោក ទូច សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន កោះញែក ជំនួសមុខឱ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានសម្តែងនូវក្តីរំភើបរីករាយ និងពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែងដោយបានទទួលនូវសមិទ្ធផលថ្មីស្រឡាងដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ហ្លួងម៉ែ នរោត្ត មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាតាមរយៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវអណ្ដូង ចំនួន ១កន្លែង ដែលបំពាក់ដោយម៉ូទ័របូមស្វ័យប្រវត្តិ ស្ថានីយ៍លាងសម្អាតដៃ ចំនួន ៣កន្លែង និងបន្ទប់ទឹកអនាម័យ ១ខ្នង ចំនួន ៤បន្ទប់ ព្រមទាំងសូមថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្ស យូរអង្វែងតទៅ។សូមជម្រាបជូនថា ក្នុងឱកាសនោះក៏មានការប្រគល់វត្ថុអនុស្សាវរីយ៍មួយចំនួន ដែលមានដូចជា សៀវភៅសរសេរ ប៊ិក សាប៊ូដុំ និងថវិកាមួយចំនួនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងពិធី និងជូនដល់សាលាចំនួន៥ក្នុងស្រុកកោះញែក និងសាលាចំនួន២ ក្នុងស្រុកកែវសីមា ផងដែរ។ ដោយឡែកស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួចចំនួន១០គ្រួសារដែលមានវត្តមាននាឱកាសនោះក៏ទទួលបានអំណោយមនុស្សធម៌រួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលទៀតផង៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា