ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានមានប្រសាសន៍ឯកភាពឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាសិក្សាឡើងវិញអំពីច្បាប់ ស្ដីពីការពពោះជំនួស ក្រោយពីច្បាប់នេះ ត្រូវបានផ្អាកការសិក្សាមួយរយៈ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ មានប្រសាសន៍បានឱ្យដឹងថា ច្បាប់ ស្ដីពីការពពោះជំនួស ត្រូវបានរៀបចំឡើងដោយក្រសួងកិច្ចការនារី កាលពីឆ្នាំ២០១៦។ សម្ដេចក្រឡាហោម បានបន្ដថា ច្បាប់ពពោះជំនួសនេះ ជាច្បាប់ថ្មីសម្រាប់កម្ពុជា ដូច្នេះទាមទារឱ្យមានការសិក្សាពីបណ្ដាប្រទេសជិតខាង។សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ប៉ុន្ដែដោយសារច្បាប់នេះថ្មីសម្រាប់កម្ពុជា អញ្ចឹងទេ យើងត្រូវការសិក្សាឱ្យបានហ្មត់ចត់ ដូច្នេះត្រូវការពេលវេលា ហើយរហូតមកដល់ពេលនេះ យើងបានសិក្សាហ្មត់ចត់ជាងមុនហើយ ដូច្នេះអាចលើកយកបញ្ហានេះមកវិញ ព្រោះកន្លងមក ខ្ញុំស្នើឱ្យផ្អាកមួយរយៈ អញ្ចឹងឥលូវនេះអាចលើកយកបញ្ហានេះមកជជែកគ្នាឡើងវិញបាន ខ្ញុំសូមគាំទ្រ»។ពាក់ព័ន្ធទៅនិងច្បាប់ពពោះជំនួស សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្ដសិក្សាពីបណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់ ក៏ដូចជា អន្ដរជាតិ ដែលប្រទេសនោះធ្លាប់បានធ្វើរួចហើយ។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ប៉ុន្ដែក្រោយមកប្រទេសទាំងនោះ បានលុបច្បាប់នេះចោលវិញ ដូច្នេះត្រូវសិក្សាអំពីមូលហេតុ នៃការលុបចោលច្បាប់នេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា