ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៥ នៅរដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឯ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកភូមិភាគ៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងគណៈប្រតិភូសវនកម្មផ្ទៃក្នុងផ្នែករដ្ឋបាលស៊ីវិល, គណៈប្រតិភូសវនកម្មផ្ទៃក្នុងផ្នែកសន្តិសុខសាធារណៈ, គណៈប្រតិភូសវនកម្មផ្ទៃក្នុងផ្នែកពន្ធនាគារ, លោក លោកស្រី អភិបាលខេត្តចំនួន ០៤ រួមមាន មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង អភិបាលក្រុង/ស្រុក និងមន្រ្តីជំនាញមកពីគ្រប់ភាគីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ សម្រាប់ភូមិភាគ៥ គោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានឲ្យបានទូលំទូលាយកតាមលិខិតបទដ្ឋានគតិយុត្ត ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពសន្សំសំចៃលើការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងជនជាប់ឃុំ និងប្រតិបត្តិការផ្សេងៗទៀត របស់អង្គភាពស្ថិតនៅក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា