ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់មន្ត្រីតុលាការកងកម្លាំង និងអង្គភាពពាក់ព័ន្ធ
Thu,12 May 2022 (Time 07:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 416នាក់)

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ រយៈពេល២ថ្ងៃ ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ គណៈប្រតិភូតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចៅក្រម ព្រះរាជអាជ្ញាសាលាដំបូងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង ៥ និងមន្ត្រីឧទ្យានុរក្សជាច្រើនរូប ដែលសិក្ខាសាលានេះធ្វើឡើងនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

ឯកឧត្តម ផៃ ប៊ុនឈឿន មានប្រសាសន៍ថា ក្រោមការផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំឲ្យមានសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យាននុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ក្នុងគោលបំណងអនុវត្តគោលនយោបាយ គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការការពារធនធានធម្មជាតិ និងអភិរក្សយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និង កូនចៅជំនាន់ក្រោយ ។

សិក្ខាសាលានេះ ក៏នឹងជួយពង្រឹងឲ្យប្រសើរឡើងថែមទៀត ដល់ការយល់ដឹងទូលំទូលាយពីការអនុវត្តច្បាប់ដែលបានអនុវត្តចំពោះតំបន់ការពារធនធានធម្មជាតិ ដែលជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់ភាគីដែលពាក់ព័ន្ធ បន្ថែមការយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពដែលត្រូវហាមឃាត់ និងសកម្មភាពបំលែងធនធានធម្មជាតិទៅជាទ្រព្យសម្បត្តិឯកជនគ្រប់រូបភាព ។

ឯកឧត្តមបានបញ្ជាក់ថា មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ដែលពាក់ព័ន្ធទៅនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមសហការ ការពារតំបន់ការពារធនធានធម្មជាតិ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ឋ ហើយក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តមណ្ឌលគិរី នឹងបន្តយកចិត្តទុកដាក់ខ្ពស់ គាំទ្រ ការពារទ្រព្យសម្បត្តិរដ្ឋអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធនធានធម្មជាតិប្រកបដោយចីរភាព ។

លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់សម្រាប់ខេត្តមណ្ឌលគិរី គឺជាការរួមចំណែកក្នុងការពង្រឹងសមត្ថភាព ចំណេះដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសមន្ត្រីអនុវត្តច្បាប់ រួមទាំងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យយល់ដឹងកាន់តែច្បាស់ថែមទៀត ពីច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដែលធានាបាននូវការការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិឲ្យបានគង់វង្សសំរាប់ក្មេងជំនាន់ក្រោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2772 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10763 នាក់
ខែនេះ :
41092 នាក់
3 ខែនេះ :
103257 នាក់
សរុប :
1235545 នាក់