ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្រ្តី សាយ សំអាល់ ៖ ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោក្នុងការអភិរក្សជីវចម្រុះតាមតំបន់ឆ្នេរ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព
Thu,12 May 2022 (Time 07:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 459នាក់)

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានទទួលជួប គណៈប្រតិភូដៃគូអភិវឌ្ឍន៍ និងអង្គការ ដូចជាកម្មវិធីមូលនិធិសកម្មភាពខៀវ (BAF) គម្រោងធានាគារអភិវឌ្ឍន៍ (KfW) អង្គការ FFI ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងចក្ខុវិស័យ និងការអនុវត្តគម្រោងអភិរក្សនៅតាមតំបន់ឆ្នេរប្រទេសកម្ពុជា ខណៈដែលជំនួបនេះធ្វើឡើងនាទីស្ដីការក្រសួងបរិស្ថាន។

លោកបានបញ្ជាក់នៅក្នុងជំនួបនេះថា គម្រោងនេះផ្ដោតអាទិភាពលើការងារចំនួន ០២ គឺ ការកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ និង ការអភិរក្សជីវៈចម្រុះ ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរក្នុងការអភិរក្សជីវៈចម្រុះតាមតំបន់ឆ្នេរប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រី ស្នើឱ្យគម្រោងគិតគូរពីការផ្តល់ជម្រើសថ្មីសម្រាប់ប្រជាសហគមន៍មូលដ្ឋាន ពីការពឹងផ្អែកលើអនុផលធនធានធម្មជាតិ តាមរយៈការលើកទឹកចិត្តឱ្យមានការចិញ្ចឹមគ្រឿងសមុទ្រ សត្វ និងការផ្តល់កម្ចីដែលមានការប្រាក់ទាប ដើម្បីផ្តល់ឱកាសឱ្យប្រជាសហគមន៍មានជីវភាពប្រសើរ និងកសាងសេដ្ឋកិច្ចមូលដ្ឋានកាន់តែរឹងមាំ ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2765 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10756 នាក់
ខែនេះ :
41085 នាក់
3 ខែនេះ :
103250 នាក់
សរុប :
1235538 នាក់