ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ប្រទេសវៀតណាមរៀបចំពិធីបង្សុកូល ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា
Sat,14 May 2022 (Time 08:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 455នាក់)

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរីដឹកនាំដោយលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី និង លោកស្រី ហឺយឹម កាដត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តដាក់ឡាក់ ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបង្សុកូល ជូនអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្រ្គាម នៅលើទឹកដីខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលពិធីនេះ ធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគីរី មានប្រសាសន៍ថា ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា និង ខេត្តដាក់ឡាក់ ប្រទេស វៀតណាម បានសហការគ្នា និងមានទំនាក់ទំនងយ៉ាងល្អប្រសើរលើគ្រប់វិស័យ ជពិសេសគណៈកម្មការជំនាញនៃខេត្តទាំងពីរ ក្នុងការរុករក ជីកគាស់នឹងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅលើទឹកដីខេត្តមណ្ឌលគិរី ។ តាមរយៈកិច្ចព្រមព្រៀងដែលភាគីទាំងពីរ បានឯកភាព សម្រាប់រដូវប្រាំងឆ្នាំ ២០២១-២០២២នេះ ក្រុមការងារ K៥១ បានរកឃើញអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១៥ អដ្ឋិធាតុ សម្រាប់ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ ។

លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថា នេះគឺជាកិច្ចសហប្រត្តិការណ៍អនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលតែងតែជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការបង្រួបបង្រួមជាតិ ការពារសុខសន្តិភាព ទប់ស្កាត់បទល្មើសតាមព្រំដែន ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នឹងបន្តជួយគ្នាទៅវិញទៅមកលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទំនាក់ទំនងជាប្រពៃណីរបស់ប្រជាជន នៃប្រទេសទាំងពីរ ។

លោកស្រី ហ៊ឺ យ៉ឹមកាដត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ ប្រទេសវៀតណាម បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី គណៈកម្មការខេត្ត កងកម្លាំងប្រដាប់អាវុធ ដែលតែងតែគាំទ្រ សម្របសម្រួល ផ្ដល់ព័ត៌មានទីតាំង ដល់ក្រុមការងារគណៈកម្មការខេត្តដាក់ឡាក់ ក្នុងការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និង ជំនាញការវៀតណាមចំនួន១៥ អដ្ឋិធាតុនៅលើទឹកដីខេត្តមណ្ឌលគិរី ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ ។

លោកស្រីបន្តថា គណៈកម្មការជំនាញខេត្តមណ្ឌលគិរីនិង ខេត្តដាក់ឡាក់ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យជំរុញឱ្យការងារស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2340 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10331 នាក់
ខែនេះ :
40660 នាក់
3 ខែនេះ :
102825 នាក់
សរុប :
1235113 នាក់