ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរីស្តីទីអនុញ្ញាតស្ថានទូតអង់គ្លេស ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
Sun,01 May 2022 (Time 08:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 398នាក់)

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោក ជាក់ ម៉េងហ៊ាង អភិបាលខេត្តមណ្ឌលគិរីស្តីទី បានអនុញ្ញាតឲ្យលោកស្រី ទីមស៊ីន បាឡាត នាយករង នៃធម្មជាតិ អាកាសធាតុ និងការអភិវឌ្ឍអន្តរជាតិ និងគណៈប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ដោយមានការចូលរួមពីសំណាក់លោកស្រី ជុំ ណារី នាយករងរដ្ឋបាលសាលាខេត្ត លោក អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក អនុប្រធានមន្ទីរបរិស្ថានខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

លោក ជាក់ ម៉េងហ៊ាង បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅដល់ស្ថាទូតអង់គ្លេសប្រចាំនៅរាជធានីភ្នំពេញ ដែលបានអញ្ជើញមកទឹកដីនៃខេត្តមណ្ឌលគិរី។ លោក អភិបាលខេត្តស្តីទី ក៏បានជម្រាបជូនពីលក្ខណៈភូមិសាស្រ្ត និងការរីកចម្រើនរបស់ខេត្តមណ្ឌលគិរី ជូនគណៈប្រតិភូជ្រាប។

ក្នុងដំណើរទស្សនកិច្ចរបស់ស្ថានទូតអង់គ្លេសប្រចាំនៅរាជធានីភ្នំពេញ ចង់បង្ហាញអំពីកម្មវិធី BLF ស្វែងយល់អំពីបញ្ហាប្រឈមនៃការគ្រប់គ្រងធនធានធម្មជាតិ និងពិភាក្សាអំពីកាលានុវត្តភាព និងការចូលរួមសហការនាពេលអនាគតជាមួយដៃគូពាក់ព័ន្ធនានា។ លោកស្រី ទីមស៊ីន បាឡាត នាយករង នៃធម្មជាតិ អាកាសធាតុ និងការអភិវឌ្ឍអន្តរជាតិ បានបញ្ជាក់ថា គោលបំណង ដើម្បីកាត់បន្ថយភាពក្រីក្រ ការពារ និងស្តារឡើងវិញធនធានជីវៈចម្រុះ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក្នុងតំបន់ទេសភាពសំខាន់ៗចំនួន០៦ នៅទូទៅសកលលោក៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2947 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
8343 នាក់
ខែនេះ :
28790 នាក់
3 ខែនេះ :
92328 នាក់
សរុប :
1170920 នាក់