ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គោ០៧ក្បាល ដើរឆ្លងថ្នល់ត្រូវរថយន្តដឹកកម្មករបុកងាប់នៅហ្នឹងកន្លែង
Sun,01 May 2022 (Time 08:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 506នាក់)

ខេត្តស្វាយរៀង ៖ សត្វគោញីឈ្មោលចំនួន៧ក្បាលបានងាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យរន្ធត់ខណៈហ្វូងសត្វគោទាំងនោះបានដើរឆ្លងថ្នល់ហើយក៏ត្រូវរថយន្តដឹកកម្មកររោងចក្របើកបុកទាំងកំរោល ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ១៥ និង៣៥ នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មានករណីរថយន្តបុកគោលើផ្លូវជាតិលេខ០១Km ១២៧/១២៨ ស្ថិតក្នុងភូមិបាក់រនាស់សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀងខេត្តស្វាយរៀង ។

ប្រភពដដែលបានឲ្យដឹងថាៈ រថយន្ដបង្កម៉ាក្ស HYUNDAI ពណ៏ លឿងខ្ចី-ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ៣E ៥៣២៨ បើកបរដោយឈ្មោះ សេង វិទ្យា ភេទ ប្រុស អាយុ ២៩ មុខរបរ បើកបរ រស់នៅភូមិ រកា ឃុំ ដូនស ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច អ្នកបើកបរគ្មានរបួស រថយន្ត ខូចខាតធ្ងន់ ។ ចំណែកគោ០៧ក្បាល ញី០៦ ឈ្មោល ០១ ដើរឆ្លងផ្លូវពីជើងទៅត្បូង ងាប់នៅនិងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសត្វគោទាំង៧ក្បាលនោះត្រូវបានសមត្ថកិច្ចយកទៅកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងយកទៅរក្សាទុកដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2065 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10056 នាក់
ខែនេះ :
40385 នាក់
3 ខែនេះ :
102550 នាក់
សរុប :
1234838 នាក់