ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវមួយខ្សែ ដែលកាត់ស្រុក២ គឺស្រុកចិត្របុរី និងក្រុងក្រចេះ ដែលមានចម្ងាយ ១៣,៣០ គីឡូម៉ែត្រជាផ្លូវក្រាលកៅស៊ូ។ពិធីនេះផងដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាអភិបាលរងខេត្ត ,លោក លោកស្រីជាអភិបាល អភិបាលរងស្រុក ក្រុង ,លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត , លោកមេបញ្ជាការ បញ្ជាការរង កងកម្លាំងទាំងបីប្រភេទ រួមអាជ្ញាធរទាំងពីរស្រុក ក្រុង ព្រមទាំងប្រជាពលរដ្ឋទាំងពីរស្រុក ក្រុងជាច្រើនរយនាក់ផងដែរ។ក្នុងពិធីនេះ លោក សេក ប៊ុនហេង គណៈអភិបាលក្រុងក្រចេះ អញ្ជើញឡើងធ្វើគារវកិច្ចស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គឺលក្ខណៈល្អប្រសើរ ជូនឯកឧត្តមអភិបាលខេត្ត គណៈអធិបតី និងជូនអង្គពិធីទាំងមូលបានជ្រាបផងដែរ ។ជាមួយគ្នានេះ លោក ជាវ ហាវ ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តក្រចេះបានបញ្ជាក់ផងដែរថា កំណាត់ផ្លូវមួយនេះតាមការសិក្សារបស់ក្រុមបច្ចេកទេស និងក្រុមជំនាញមានលក្ខណៈលំបាកស្មុគស្មាញច្រើនទម្រាំកសាងបានជាលក្ខណៈផ្លូវក្រាលកៅស៊ូ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជូនប្រជាពលរដ្ឋនាពេលនេះ ។ លោកបន្ថែមថា ផ្លូវក្រាលកៅស៊ូដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ មានប្រវែង ១៣,៣០ គីឡូម៉ែត្រ ជាថវិកាជាតិ ដែលភ្ជាប់ក្នុងទឹកដីស្រុកចិត្របុរី និងក្រុងក្រចេះ ។ជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្តក្រចេះក៏បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះដែរថា ដោយបងប្អូនយើងទាំងអស់គ្នា មានថ្នាក់ដឹកនាំល្អប្រកបដោយគតិ្តបណ្ឌិត និងគិតគូរផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាយករដ្ឋមន្រ្តីដឹកនាំប្រទេស និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះ នៅក្នុងរយៈពេលជិតពីឆ្នាំមកនេះ សម្តេចបានគិតគូរខ្ពស់ពីសុខមាលភាព និងសុខភាពដល់ពុក ម៉ែ បងប្អូននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនៃជំងឺកូវីដ-១៩ បានដោយជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។ឯកឧត្តមបន្តថា ក្នុងរយៈជិត២ខែនេះ គឺពុំមានអ្នកឆ្លងច្រើនទេ ខុសពីប្រទេសជិតខាងយើង គឺមានអ្នកឆ្លងមេរោគរាតត្បាត នៃជំងឺ កូវីដ-១៩ នេះនៅចំនួនច្រើននៅឡើយមកទល់ពេលនេះ។ ទន្ទឺមនោះ ឯកឧត្តមអភិបាលខេត្តក៏បានពាំនាំនូវការសួរសុខទុក្ខចំពោះពុកម៉ែ បងប្អូន ពីសម្តេចតេជោសែន និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេតែងតែគិតគូរនិងផ្តាំផ្ញើសួរសុខទុក្ខបងប្អូន តាមក្រុមការងារ និងតាមរយៈថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានមកជួបបងប្អូន មិនថា នៅជិតឬ ឆ្ងាយ និយាយរួមសម្តេច មិនទុកចោលឱ្យបងប្អូនណាម្នាក់ឈឺ ឬអត់អាហារ ដោយអាជ្ញាធរមិនដឹងមិនឮនោះឡើយ។ឯកឧត្តមបន្តទៀតថា សម្តេចទាំងទ្វេក៏អរគុណ យ៉ាងធំធេង ចំពោះបងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេស ដោយឡែកបងប្អូននៅក្នុងខេត្តក្រចេះទាំងមូល ដែលបានខិតខំ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនៃជំងឺកូវីដ-១៩ ប្រកប ដោយជោគជ័យ និងមានការកោតសរសើរ ពីបណ្តាប្រទេសលើពិភពលោកផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តបានពាំនាំ និងចែកជូននូវសារ៉ុង ម្នាក់មួយផងដែរ ទុកជាអានុស្សាវរីយ៍៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា