ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានរៀបចំវគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ក្នុងក្របខណ្ឌដែនសមត្ថកិច្ចក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ពិធីនេះក៏មានការចូលរួមពីលោក កែវ សុភ៌គ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោកនាយកដែនជម្រកសត្វព្រៃទាំងប្រាំ មន្រ្តីនគរបាលយុត្តិធម៌ មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជំនាញនៃក្រសួងបរិស្ថានជាច្រើនរូបផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងការអនុវត្តច្បាប់ទាក់ទង នឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិនិងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា «ក្រៅពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិដែលប្រើប្រាស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ មន្ត្រីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថាន ត្រូវពិនិត្យលើសម្អាងបទល្មើសដែលអាចពន្លាតដល់ការអនុវត្តច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើស ធនធានធម្មជាតិ ក្នុងករណី មានតម្រុយដែលឈានដល់ការ កសាងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់។មន្ត្រីជំនាញផ្នែកច្បាប់ និងមន្ត្រីនៃក្រសួងបរិស្ថានបានធ្វើបទបង្ហាញជូនសិក្ខាកាមជាបន្តបន្ទាប់ពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម គោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធី ប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេតនិងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងបានចែករំលែកបទពិសោធការងារពាក់ព័ន្ធនឹងការចងក្រងសំណុំរឿង ពាក់ព័ន្ធនឹងការសម្អាតប្រាក់នាពេលកន្លងទៅ។ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញឱ្យមន្ត្រីអនុវត្តច្បាប់ត្រូវយកចិត្តទុកដាក់បន្តអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់និងបង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា