ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រុមអ្នកសារព័ត៌មាននាំយកអំណោយទៅចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត១គ្រួសារនៅឃុំស្រែខ្ទុម ស្រុកកែវសីមា
Fri,27 May 2022 (Time 08:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 553នាក់)

ខេត្តមណ្ឌលគិរី ៖ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្កភាព និងមន្រ្តីរាជការជំវិញខេត្តនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានយកសម្ភារ និងគ្រឿងបរិភោគមួយចំនួនជូនគ្រួសារដែលមានជីវភាពខ្វះខាត ស្ថិតភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
កម្មវិធីកម្មវិធីមនុស្សធម៌ត្រូវបានផ្តួចផ្តើមឡើងដោយ លោក ផល្លិត ហៅបូរ៉ា អ្នកសារព័ត៌មាន ភ្នំពេញដេលី ដើម្បីគៀងគររកអំណោយចែលជូនដល់គ្រួសារទីទាល់ក្រជួបទុក្ខលំបាក។ គ្រួសារប្អូនស្រីដែលទទួលអំណោយមាន ឪពុកឈ្មោះ គ្រូវ ទ្រើន, ម្ដាយឈ្មោះ ញ៉េវ សេន មានកូនចំនួន៣នាក់រស់នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
អំណោយដែលចែកជូនរួមមាន ៖ អង្ករ១ការុង ទម្ងន់៣០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា១កាដុង ៥លីត្រ, ប៊ីចេង៥កញ្ចប់ ២.៥.គីឡូ, ស្ករស២គីឡូ, ទឹកផ្លែឈើ១កេស, អំបិល ៥កញ្ចប់ ២.៥គីឡូ, ត្រីខ១យួរ, ទឹកសុទ្ធ១០យួរ។ ចំណែកសម្ភារប្រើប្រាស់រួមមាន ៖ សំពត់២, ខោអាវ ២+១, កន្ទេល១, ម៉ុង២, ភួយ២, ស្បែកជើង២គូ និងស្រោមជើង១ដុំ
ក្នុងឱកាស លោក ផល្លិត ហៅបូរ៉ា បានថ្លែងថា ការធ្វើទានបន្ទាប់បន្សំរបស់សប្បុរសជន បន្ទាប់ពីអាជ្ញាធរ តែងតែយកចិត្តដាក់ជួយឧបត្ថមដល់ជនទីទាល់ក្រ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នាសម័យតេជោ សែន បានធ្វើឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីសកម្មភាពខ្មែរជួយខ្មែរ។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់សប្បុជននានាសប្បុរសជនទាំងអស់ មិនថាទីជិត ទីឆ្ងាយ ដែលមានទឹកចិត្ត សទ្ធាជ្រះថ្លាចូលរួមធ្វើទានជួយដល់ជនទីទាល់ក្រីក្រ ចាស់ជរាគ្មានទីពឹង ងាយរងគ្រោះ ដែលជាជនជាតិខ្មែរដូចគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3088 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
8484 នាក់
ខែនេះ :
28931 នាក់
3 ខែនេះ :
92469 នាក់
សរុប :
1171061 នាក់