ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចតេជោប្រកាសយក សិស្ស-និស្សិតទូទាំងប្រទេស ជាក្រុមអាទិភាព ទទួលវ៉ាក់សាំងបន្ថែម ពីលើមន្ត្រីរាជការ-កម្លាំងប្រដាប់អាវុធ
Tue,03 May 2022 (Time 09:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 406នាក់)

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសយកសិស្ស-និស្សិត នៅទូទាំងប្រទេស ជាក្រុមអាទិភាពទទួលវ៉ាក់សាំងបន្ថែមពីលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីធានាសុវត្ថិភាពសង្គមរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនខ្វះវ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនឡើយ ខណៈវ៉ាក់សាំងរបស់កម្ពុជា មានគ្រប់គ្រាន់ផងដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូម ប្រកាសថា ដាក់សិស្សានុសិស្ស និស្សិតទាំងអស់ទូទាំងប្រទេសទៅជាក្រុមអាទិភាពទទួលវ៉ាក់សាំងបន្ដ។ មុននេះ ខ្ញុំ ប្រកាសដាក់តែមុខសញ្ញា មន្ដ្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ។ ឥឡូវដើម្បីធានាសុវត្ថិភាពសង្គមសម្រាប់សិស្សានុសិស្ស កុមា កុមារី របស់យើង ត្រូវដាក់ចូលក្នុងដំណើរការអាទិភាព នៃការផ្ដល់វ៉ាក់សាំង»។

សម្ដេចតេជោ បន្ដថា នាពេលព្រឹកនេះ វ៉ាក់សាំងប្រភេទ Pfizer បានដឹកមកដល់កម្ពុជា ហើយនឹងប្រើប្រាស់សម្រាប់ដូសជំរុញ។ សម្ដេចថា កម្លាំងប្រដាប់អាវុធ ដើរដល់ណា កូនសិស្ស ដើរដល់ណុងដែរ ខណៈមាននិស្សិតជាង៣លាននាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤,៩៤៧,២៧៧នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2925 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
8321 នាក់
ខែនេះ :
28768 នាក់
3 ខែនេះ :
92306 នាក់
សរុប :
1170898 នាក់