ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តស្វាយរៀងណែនាំឲ្យមន្ត្រីពាក់ព័ន្ធបង្កើនសកម្មភាពទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង
Wed,04 May 2022 (Time 08:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 413នាក់)

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២ ខែឧសភា ម្សិលមិញនេះ បានចេញសេចក្ដីណែនាំទៅដល់បណ្ដាសមត្ថកិច្ចជំនាញ់ពាក់ព័ន្ធ ត្រូវបង្កើនសកម្មភាពបន្ថែមទៀតជុំវិញការទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង ខណៈកន្លងមកសកម្មភាពទាំងនេះបានកើតឡើងស្ទើរជារៀងរាល់ថ្ងៃ។

ជាស្ដែងកាលពីកន្លងទៅថ្មីៗនេះ ក្រុមឈ្មួញនាំសត្វជ្រូកពីប្រទេសវៀតណាមរាល់ថ្ងៃដូចហែកឋិន ក្នុង ១ថ្ងៃៗ រាប់រយក្បាល គឺ៣០០ក្បាលទៅ៦០០ក្បាល ដឹកតាមរថយន្តសាំយ៉ុង ដោយដឹកពីព្រំដែនក្រសាំងជ្រំឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ រួចផ្ទេរដាក់រថយន្តធំដឹកទៅរាជធានីភ្នំពេញ។

ក្រុមឈ្មួញបាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែនចែកខេត្ត គឺភូមិក្រាំងលាវ ស្រុកពង់ត្របែក ខេត្តព្រៃវែង និងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

យោងតាមសេចក្ដីណែនាំនៅថ្ងៃទី២ ខែឧសភាម្សិលមិញនេះ អាជ្ញាធរខេត្តបានណែនាំដល់បណ្ដាសមត្ថកិច្ចពាក់ព័ន្ធ រួមនឹងមន្ទីរ-មន្ត្រីជំនាញ ត្រូវត្រួតពិនិត្យ និងហាមឃាត់ឲ្យបានចំពោះសកម្មភាពនាំចូលនូវសត្វជ្រូក និងសាច់ជ្រូក ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅតាមទីតាំងច្រករបៀងជាប់ព្រំខេត្ត។ ចំពោះអ្នកដែលមិនសហការនឹងត្រូវចាត់វិធានការចំពោះអ្នកប្រព្រឹត្តិនោះចំពោះមុខច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2571 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10562 នាក់
ខែនេះ :
40891 នាក់
3 ខែនេះ :
103056 នាក់
សរុប :
1235344 នាក់