ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៥ អាណត្តិទី៣
Thu,05 May 2022 (Time 04:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 424នាក់)

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៥ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការសាលាខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី មានប្រសាសន៍ថា កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី ៣៥ អាណត្តិទី៣ នេះ នឹងពិនិត្យពិភាក្សា អនុម័តលើរបាយការណ៍ប្រចាំខែមេសាឆ្នាំ ២០២២ និង របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២២ ព្រមទាំងបញ្ហាផ្សេងៗទៀត ។ ឯកឧត្តមប្រធានក្រុមប្រឹក្សា បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំសង្ក្រានសែនមនោរម្យ ដូចជាការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់និងរបៀបរៀបរយល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ ។

ឯកឧត្តមក៏បានជំរុញដល់មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ឲ្យបន្តសហការគ្នាក្នុងការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ តាមសាលារៀន និងចាក់ជូនកម្មករ ពលករនៅតាមបណ្ដាក្រុមហ៊ុននានា ដើម្បីការពារសុខភាពសាធារណៈ អាយុជីវិតរបស់ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀតឯកឧត្តម ក៏បានណែនាំដល់អភិបាលក្រុងស្រុកទាំង ៥ ត្រូវធ្វើការប្រជុំណែនាំដល់មេឃុំ ចៅសង្កាត់ទាំងអស់ ត្រូវពិនិត្យតាមដាន និងចេញលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួកគាត់មានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ ។

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានជម្រាបជូនអង្គប្រជុំពីសកម្មភាពការងារ លទ្ឋផលការងារដែលសម្រេចបានរបស់គណៈអភិបាលខេត្តក្នុងរយៈពេល១ខែកន្លងទៅ និងបានជម្រាបជូនពីផែនការសកម្មភាពដែលនឹងត្រូវអនុវត្តបន្តនៅក្នុងខែឧសភា នេះ ។ ឯកឧត្តមក៏បានស្នើដល់មន្ទីរអង្គភាពអាជ្ញាធរក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រចាំថ្ងៃ ការងាររបាយការណ៍របស់ខ្លួនអោយបានល្អថែមទៀត ជាពិសេសរបាយការណ៍ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ។ ក្រៅពីនេះ សូមឱ្យមន្ទីរ សុខាភិបាល អាជ្ញាធរពាក់ព័ន្ធ បន្តការចុះចាក់វ៉ាក់សាំង និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមកចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤ ព្រមទាំងត្រូវនាំកូនតូចៗចាប់ពីអាយុ៣ឆ្នាំឡើង ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2602 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10593 នាក់
ខែនេះ :
40922 នាក់
3 ខែនេះ :
103087 នាក់
សរុប :
1235375 នាក់