ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រសួងបរិស្ថាន បន្តដាំកូនឈើ១៥០០០ដើម នៅតំបន់ព្រៃលិចទឹកតំបន់៣ នៃតំបន់បឹងទន្លេសាប
Thu,05 May 2022 (Time 04:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 976នាក់)

ខេត្តសៀមរាប ៖ ក្រសួងបរិស្ថាន បន្តដាំកូនឈើ១៥០០០ដើម នៅតំបន់ព្រៃលិចទឹកតំបន់៣ នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងគណៈអភិបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន យុវជន ប្រជាពលរដ្ធ និងសិស្សានុសិស្សជាច្រើននាក់ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅភូមិទី៦ សង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប ខេត្តសៀមរាប។

ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានចូលរួមការពារ និងអភិរក្សព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្រ្តខេត្តសៀមរាន ដើម្បីធ្វើឱ្យមានជីវៈចម្រុះសម្បូរបែប លើកស្ទួយជីវភាពសហគមន៍ឲ្យរុងរឿង និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម សេន ណាស៊ី បានលើកឡើងថា ការដាំស្តារឡើងវិញដើមឈើនៅតំបន់ព្រៃលិចទឹកតំបន់៣បឹងទន្លេសាប ស្របនឹងការប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទថែភពផែនដី ដើម្បីសុខភាពយើង ដែលបំផុសគំនិតចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស ដែលជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចាត់ទុកថាការចូលរួមពីអ្នកពាក់ព័ន្ធដាំស្តារព្រៃលិចទឹក គឺការទទួលខុសត្រូវ លើការគ្រប់គ្រងធនធានធម្មជាតិ អនាគតភូមិ ឃុំ និងជាជោគវាសនានៃមាតុភូមិយើង។

សូមបញ្ជាក់ថា នេះជាលើកទី២ ដែលការដាំស្តារឡើងវិញនៅតំបន់ព្រៃលិចទឹកតំបន់៣ នៃតំបន់បឹងទន្លេសាប រៀបចំក្នុងភូមិសាស្រ្តខេត្តសៀមរាប ដោយមានកូនឈើ១៥០០០ដើម រួមមានដើមសណ្តាន់ និងម្តេញ នៅលើដីចំនួន៣៥ហិកតា។

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំដាំស្តារព្រៃលិចទឹកនៅតំបន់៣នៃបឹងទន្លេសាប លើកទី១ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានកូនឈើចំនួន២០០០ដើម លើដីទំហំ៥ហិកតា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2217 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7613 នាក់
ខែនេះ :
28060 នាក់
3 ខែនេះ :
91598 នាក់
សរុប :
1170190 នាក់