ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សិក្ខាសាលាផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងស្តីពីការរៀបចំផែនការ ចងក្រងស្ថិតិនិងព័ត៌មានពាណិជ្ជកម្ម និងការប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា
Thu,05 May 2022 (Time 04:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 408នាក់)

ខេត្តមណ្ឌលគិរី ៖ លោក ស៊ី ម៉ូរ៉ាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងស្តីពីការរៀបចំផែនការ ចងក្រងស្ថិតិនិងព័ត៌មានពាណិជ្ជកម្ម និងការប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរពាណិជ្ជកម្មមកពីបណ្តាខេត្តចំនួន ០៦រួមមាន ៖ ខេត្តរតនគិរី ស្ទឹងត្រែង កំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រដា ទីរួមខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី០៤-០៥ ខែឧសភា ឆ្នាំ២០២២។

លោក ស៊ី ម៉ូរ៉ាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស មានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ គឺជាការចែករំលែកចំណេះដឹង ក៏ដូចជាការរៀនសូត្រពីគ្នាទៅវិញទៅមករវាងមន្រ្តីនៅថ្នាក់ជាតិ និងមន្រ្តីនៅថ្នាក់ក្រោមជាតិ។ លោកបញ្ជាក់ថា ប្រធានបទទាំងនោះរួមមាន ៖ ១.មូលដ្ឋានគ្រឹះនៃការរៀបចំផែនការ និងការកំណត់សូចនាករ ២. ការផលិត និងចងក្រងស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម ៣. ការប្រើប្រាស់អ៊ីម៉េលផ្លូវការរបស់ក្រសួង ៤.ការបញ្ចូលសន្ទស្សន៍ថ្លៃទំនិញទៅក្នុងគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ៥. ការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា និង៦ នីតិវិធីនៃការស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ជាមួយគ្នានេះ លោក ក៏បានណែនាំដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ពិភាក្សា និងផ្លាស់ប្តូរយោបល់ ដើម្បីទទួលយកនូវចំណេះដឹងជាមូលដ្ឋានបន្ថែមទៀតស្តីពី មូលដ្ឋានគ្រឹះនៃការរៀបចំផែនការ ការកំណត់សូចនាករ ការផលិតនិងចងក្រងស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម និងការប្រើប្រាស់នូវកម្មវិធីបច្ចេកវិទ្យាឌីជីថលថ្មី។

លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានដឹងថា អាជីវកម្មក្នុងខេត្តមានច្បាប់ដែលចេញដោយក្រសួងពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុក មន្ទីរពាក់ព័ន្ធ មានចំនួន ៩៤៣ក្រុមហ៊ុនសហគ្រាស ក្នុងនោះមាន ក្រុមហ៊ុនចំនួន ២៩ អនុវត្តលើធនធានរ៉ែ និងដាំដំណាំកៅស៊ូ សហគ្រាសចំនួន៣២ សិប្បកម្មកែច្នៃ និងសេវាកម្ម៣៨៤ ផ្នែកពាណិជ្ជកម្ម ៤៨៤ ប្រេង និងឧស្ម័នឆេះចំនួន១៥។

លោក ប្រធានមន្ទីរ បានបន្តឲ្យដឹងថា ខេត្តមណ្ឌលគិរី មានច្រកទ្វារព្រំដែនទ្វេភាគីសំខាន់ៗចំនួន ៣កន្លែង ដែលបណ្ដាច្រកទ្វារទាំងនេះ បានបម្រើឲ្យវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម នាំចេញនាំចូលបានល្អ។ លោកបន្ថែមថា ខេត្តមណ្ឌលគិរី មានសក្កានុពល សំបូរទៅដោយសម្បត្តិធម្មជាតិ ពិសេស ស្ថានភាពផ្ទៃដីអំណោយផលខាងវិស័យកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម មានសក្កានុពលក្នុងវិស័យទេសចរណ៍ ផ្នែកធនធានរ៉ែ ព្រមទាំងមានសក្កានុពលវិស័យគមនាគមន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2515 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7911 នាក់
ខែនេះ :
28358 នាក់
3 ខែនេះ :
91896 នាក់
សរុប :
1170488 នាក់