ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ត្រីពាណិជ្ជកម្មប្រគល់កង់ចំនួន៣៥គ្រឿងជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិកីឡាទូក
Sun,08 May 2022 (Time 08:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 390នាក់)

ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កង់ចំនួន ៣៥គ្រឿង ត្រូវបានប្រគល់ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិកីឡាទូក ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកន្លែងហ្វឹកហាត់នៅក្នុងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ពិធីប្រគល់ទទួលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងមានការចូលរួមពីថ្នាក់នាំក្រសួងពាណិជ្ជកម្ម គ្រូបង្វឹក និងកីឡាករ-កីឡាករិនី ជាច្រើនរូប។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ដោយមានការយកចិត្តទុកដាក់ផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានដឹកនាំចង្អុលបង្ហាញ និងផ្ដល់នូវភាពកក់ក្ដៅ ធ្វើឱ្យប្រភេទកីឡាទូកមួយនេះ មានការរីកចម្រើនមួយកម្រិតបន្ថែមទៀត ហើយកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីមហាជន ចាប់តាំងពីសហព័ន្ធបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ដើម្បីជួយសម្រួលដល់ការប្រមូលផ្តុំហ្វឹកហាត់នៅក្នុងសហព័ន្ធឱ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកន្លែងហ្វឹកហាត់ ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថម្ភកង់ចំនួន ៣៥គ្រឿង ដល់ក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងនោះគឺប្រគល់ជូនលើកទី១ ចំនួន ១៣គ្រឿង និងប្រគល់លើកទី២ នៅថ្ងៃនេះចំនួន ២២គ្រឿងទៀត ដើម្បីឱ្យកីឡាករ-កីឡាការនីទាំងអស់ ហ្វឹកហាត់សម្រាប់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដែលមានភាពល្អប្រសើរ ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ច និងទេសចរណ៍ងើបឡើងវិញ ព្រមទាំងវិស័យកីឡាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបាននាំឱ្យប្រទេសកម្ពុជា ទទួលបាននូវការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ ពីការផ្លាស់ប្ដូរជាវិជ្ជមាន ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ ការណ៍ទាំងនេះ បានរួមចំណែកបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ការធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧% ជាប្រចាំ និងការទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុង ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិ កីឡាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ទាំងអស់ដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេម SEA Games លើកទី៣១ ប្រទេសវៀតណាម ឱ្យទទួលបាននូវជ័យជម្នះ និងទទួលបានជោគជ័យ ទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2771 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10762 នាក់
ខែនេះ :
41091 នាក់
3 ខែនេះ :
103256 នាក់
សរុប :
1235544 នាក់