ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងទិសដៅឆ្នាំសិក្សា២០២១-២០២២
Sun,26 June 2022 (Time 03:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 433នាក់)

ខេត្តមណ្ឌលគិរី ៖ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរីបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងទិសដៅឆ្នាំសិក្សា២០២១-២០២២ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អង្គការដៃគូនានា និងលោកគ្រូ អ្នកគ្រូជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តបានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្រ្តីអប់រំបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ រួមអាជ្ញាធរដែនដី សហគមន៍ អង្គការជាតិ អង្គការក្រៅរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់បំពេញការងារតាមតួនាទីរៀងៗខ្លួន ហើយកន្លងមកដើម្បីបុព្វហេតុការអប់រំប្រកបដោយគុណភាព ទោះបីមានការលំបាកហើយយ៉ាងណាក្តី រួមទាំងការប្រឈមមុខនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវយ៉ាងណាក្តី។ លោកបញ្ជាក់ថា មានតែការអប់រំទេ ដែលជាគន្លឹះក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានចំណេះដឹង ចំណេះធ្វើ និងអប់រំឲ្យចេះរួមរស់នៅជាមួយគ្នា គោរពស្រឡាញ់រាប់អានគ្នាជួយគ្នា ទៅវិញទៅមក គ្មានអំពើហិង្សា និងគ្មានការរើសអើង។

លោកបន្ថែមថា ការប្រជុំបូកសរុបការងារអប់រំយុវជននិងកីឡានាពេលនេះ គឺជាឱកាសមួយសម្រាប់ឱ្យមន្ត្រីអប់រំសំខាន់ៗទាំងនៅថ្នាក់មូលដ្ឋាន មកជួបជុំគ្នាដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា នូវចំណេះដឹង និងបទពិសោធន៍ ក្នុងគោលដៅដោះស្រាយបញ្ហាជាមួយគ្នា ដើម្បីរិះរកវិធានការសម្រាប់អភិវឌ្ឍវិស័យអប់រំខេត្តយើង ឱ្យឆ្លើយតបទៅនឹងសំណូមពរជាក់ស្ដែង នៃសង្គមសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត ក៏បានផ្តល់នូវគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជាការរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសផែនការយុទ្ធសាស្ត្រកម្មវិធីគាំទ្រវិស័យអប់រំ រួមមាន ៖ ទី១. អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយ៉ាងសកម្មក្នុងការបំផុស និងជំរុញដល់កុមារ ដល់វ័យសិក្សាឱ្យបានចូលរៀនគ្រប់ៗគ្នា។ ទី២. អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចំពោះលោកគ្រូ អ្នកគ្រូ ដែលចេញទៅបម្រើការងារតាមសាលានៅមូលដ្ឋាន។ ទី៣. អង្គការជាតិ អង្គការអន្តរជាតិ បន្តចូលរួមចំណែកបន្ថែមទៀតទាំងបច្ចេកទេស និងសម្ភារៈដល់វិស័យអប់រំ។ ទី៤ មន្ត្រីគ្រប់គ្រងអប់រំ ថ្នាក់ខេត្ត ស្រុក លោកនាយក នាយិកាគ្រប់សាលាទាំងអស់ ត្រូវខិតខំបន្ថែមទៀតធ្វើឱ្យ សម្រេចចំណុចគោលដៅរបស់ក្រសួងអប់រំ ដើម្បីឈានទៅសម្រេចការអប់រំសម្រាប់ទាំងអស់គ្នានាឆ្នាំ២០៣០ ប្រកបដោយគុណភាព និងទី៥. ត្រូវបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារឲ្យបានជាប្រចាំ និងធ្វើការណែនាំដល់សិស្សគ្រប់គ្នាត្រូវតែមានអនាម័យជាប្រចាំផងដែរ។

លោក ទឹម សង្វាត ប្រធានមន្ទីរយុវជន និងកីឡាខេត្ត បានឲ្យដឹងថា សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាខេត្ត រយៈពេលមួយថ្ងៃពេញ តាមរយៈបទបង្ហាញ របស់មន្ទីរ- បទបង្ហាញអង្គការដៃគូ -បទបង្ហាញអនុវិស័យអប់រំកុមារតូច -បទបង្ហាញអនុវិស័យអប់រំឧត្តមសិក្សា -បទបង្ហាញអនុវិស័យអប់រំសិក្សានិងអប់រំបច្ចេកទេស -បទបង្ហាញអនុវិស័យអប់រំក្រៅប្រព័ន្ធ -បទបង្ហាញអនុវិស័យការអភិវឌ្ឍយុវជននិងអនុវិស័យការអភិវឌ្ឍអប់រំកាយនិងកីឡា។

នៅក្នុងបទបង្ហាញបានផ្តោតសំខាន់លើលទ្ធផលសម្រេចបានបញ្ហាប្រឈមចម្បងៗ វិធានការដោះស្រាយ សំណូមពរ និងទិសដៅសម្រាប់អនុវត្តនៃឆ្នាំសិក្សាខាងមុខនេះ នៅក្នុងប្រធានបទនីមួយៗ នៃបទបង្ហាញក៏បានផ្ដល់ឱកាសឲ្យអ្នកចូលរួមបានចោទសួរជាសំនួរ ចម្លើយ នឹងផ្ដល់ធាតុចូល ដើម្បីជាយន្តការសម្រាប់គាំទ្របន្ថែម ក្នុងការពង្រឹងនិងពង្រីកវិស័យអប់រំយុវជននិងកីឡាក្នុងខេត្ត ឲ្យមានការរីកចម្រើនជាពិសេសសម្រេចឲ្យបានគោលនយោបាយដែលបានចែងនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០១៩-២០២៣ ដែលបាននឹងកំពុងអនុវត្តនាពេលនេះ។

នាឳកាសនោះដែរ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត ក៏បានផ្តល់ប័ណ្ណថ្លែងអំណរគុណ និងប័ណ្ណសរសើរដល់អង្គការដៃគូនានា និងលោកនាយក នាយិកាទាំង១០៧សាលានៅទូទាំងខេត្ត និងបានផ្តល់មេក្រូ អាំភ្លី ម៉ាស៊ីនចម្រុះទឹកស្អាត និងសូឡា ជូនដល់សាលាចំនួន ០៩ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1791 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9294 នាក់
ខែនេះ :
39128 នាក់
3 ខែនេះ :
101755 នាក់
សរុប :
1232609 នាក់