ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ស.ស.យ.ក ខេត្តមណ្ឌលគិរីនាំយកថវិកា និងស័ង្កសីរបស់សប្បុរសជនផ្តល់ជូនសាលាបឋមសិក្សាឡង់ណេះ ស្ថិតនៅតំបន់ដាច់ស្រយាល ក្នុងស្រុកកែវសីមា
Mon,27 June 2022 (Time 01:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 501នាក់)

ខេត្តមណ្ឌលគិរី ៖ ដោយមើលឃើញពីសាលាបឋមសិក្សាមួយកន្លែង នៅតំបន់ដាច់ស្រយាល មានសភាពទ្រុឌទ្រោម និងមានការធ្លុះធ្លាយពេលភ្លៀងលិចម្តងៗ ជាពិសេស ពិបាកក្នុងការរៀនសូត្រ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោក ណយ ច័ន្ទតារា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះពង្រឹងស្រុកកែវសីមា និងលោក ហឿន សុខណា ប្រធានស.ស.យ.ក ស្រុកកែវសីមា បានដឹកនាំសមាជិក សមាជិកាស្រុក/ឃុំ បានចុះធ្វើការជួសជុល និងប្រក់ដំបូលស័ង្កសី ជូនសាលាបឋមសិក្សាឡង់ណេះ ស្ថិតនៅភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ណយ ច័ន្ទតារា បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក៏ដូចជា លោក ប្រធានស.ស.យ.ក ខេត្ត និងសប្បុរសជននានា បានចូលរួមចំណែក ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់សាលា ដែលកំពុងមានការខ្វះខាតជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឲ្យសិស្សានុសិស្ស មានកន្លែងសិក្សាមានលក្ខណៈសមរម្យ។ លោក បញ្ជាក់ថា ចំពោះការជួសជុលប្រក់ដំបូលស័ង្កសី សរុប ៥២សន្លឹក និងផ្តល់ថវិកាជូនលោក នាយកសាលាបឋមសិក្សាឡង់ណេះនេះ ចំនួន ១.០៥០.០០០រៀល។ លោក ក៏បានណែនាំដល់លោកគ្រូ និងសិស្សានុសិស្ស ជាពិសេស ឱពុកម្តាយ ឬអាណាព្យាបាល ត្រូវចូលរួមជួសជុល និងថែរក្សាសាលានេះ ឲ្យបានល្អប្រសើរបន្ថែមទៀត។

លោក ចើល សុវណ្ណារិទ្ធ នាយកសាលាបឋមសិក្សាឡង់ណេះ តំណាងឲ្យសិស្សានុសិស្សទាំងអស់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក៏ដូចជា លោក ប្រធានស.ស.យ.ក ខេត្ត និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់សាលានាពេលនេះ។ លោកនាយក ក៏បានគោរពជូនពរដល់ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជនទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1801 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9304 នាក់
ខែនេះ :
39138 នាក់
3 ខែនេះ :
101765 នាក់
សរុប :
1232619 នាក់