ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ការអនុម័តលើសំណើគម្រោងសាងសង់ធ្លាក់ចុះ ៦.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។យោងតាមរបាយការណ៍បញ្ជាក់ថា «នៅត្រីមាសទី១ឆ្នាំ២០២២នេះ ការអនុម័តលើសំណើគម្រោងសាងសង់ សរុបមានចំនួន ១០០១គម្រោង ធ្លាក់ចុះ៦៥គម្រោង ស្មើនឹង៦.១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះការធ្លាក់ចុះគម្រោងប្រភេទសំណង់សាធារណៈ, សំណង់លំនៅឋាន-ភូមិគ្រឹះ, សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍»។ទោះបីជាយ៉ាងណាក្ដី វិស័យសំណង់រំពឹងថា នឹងងើបឡើងវិញក្នុងអត្រា៣ភាគរយ ក្នុងឆ្នាំ២០២២នេះ ដោយសារកំណើនការផ្តល់ឥណទាន លើវិស័យសំណង់បានបន្តកើនឡើង ស្របពេលរាជរដ្ឋាភិបាល បាននិងកំពុងបន្តតាមដាន និងដាក់ចេញគោលនយោបាយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា សំដៅបញ្ចៀសហានិភ័យដែលអាចនឹងកើតឡើង៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា