ឡុងដ៍ ៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីចុងសប្តាហ៍កន្លងទៅនេះថា មូលនិធិដែលបានសន្យាផ្ដល់ដល់អ៊ុយក្រែន ដោយសហភាពអឺរ៉ុប ត្រូវបានពន្យារពេល ដោយសារតែការព្រួយបារម្ភអំពីបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ប្លុកនេះ និងការប៉ះទង្គិចគ្នាជាមួយទីក្រុងព្រុចសែល ។គណៈកម្មការអឺរ៉ុប កាលពីខែមីនា កន្លងទៅ បានស្នើសុំប្រាក់កម្ចីចំនួន ៩ ពាន់លានអឺរ៉ូ (៩ ពាន់លានដុល្លារ) ដល់អ៊ុយក្រែន ដែលត្រូវបានគាំទ្រដោយការធានារបស់រដ្ឋាភិបាលសមាជិកសហភាពអឺរ៉ុប ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ប្លុកនេះ អាចយល់ព្រមលើការផ្ទេរប្រាក់ដំបូងដែលមានតម្លៃ ១ ពាន់លានអឺរ៉ូ ដែលត្រូវបានបង្ហាញ កាលពីថ្ងៃអង្គារ។ការពន្យារពេលនេះ ត្រូវបានគេរាយការណ៍ថា ដោយសារតែអាល្លឺម៉ង់ បានព្យាយាមបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ឱ្យផ្តល់ជំនួយដែលមិនអាចដកវិញបានតាមរយៈមូលនិធិរូបិយវត្ថុអន្តរជាតិជាជាងផ្តល់ប្រាក់កម្ចីដល់ទីក្រុង គៀវ។ជាមួយគ្នានោះ មន្ត្រីអាល្លឺម៉ង់ម្នាក់ ត្រូវបានគេដកស្រង់សម្ដី ដោយនិយាយថា ទីក្រុងប៊ែរឡាំង មិនចង់ទទួលរងផលប៉ះពាល់នៃការធានាប្រាក់កម្ចីអ៊ុយក្រែនឡើយ ហើយបានស្នើឲ្យសមាជិកផ្សេងទៀតធ្វើការបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា