ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កិច្ចប្រជុំស្តីពីការពង្រឹងការងារជំនាញព្រហ្មទណ្ឌ ការងារបង្ការ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទក្នុងទូទាំងខេត្តមណ្ឌលគិរី
Thu,21 July 2022 (Time 01:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 419នាក់)

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃពុធ០៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានបើកកិច្ចប្រជុំស្តីពីការងារបង្កា និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទក្នុងទូទាំងខេត្តមណ្ឌលគិរីជាពិសេស ក្មេងទំនើង និងបានរៀបចំធ្វើផែនការផ្សេងៗមួយចំនួនទៀតដើម្បីទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសនានាដែលបានកើតឡើងឲ្យបានទាន់ពេលវេលា កិច្ចប្រជុំនេះមានការ អញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលការងារផែនព្រហ្មទណ្ឌ លោក លោក ប្រធានការិយាល័យព្រហ្មទណ្ឌ ព្រមទាំងលោកអធិការនគរបាល ក្រុងស្រុកទាំង០៥ លោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលទាំង២១ ឃុំ សង្កាត់ដែលបានចូលសរុបមានចំនួន៥៥នាក់។

លោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍បើកកិច្ចប្រជុំ និងបានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលការងារផែនព្រហ្មទណ្ឌឡើងអានរបាយការសង្ខេបពាក់ព័ន្ធលើការងារបង្ការ និងបង្រ្កាបនូវរាល់បទល្មើសព្រហ្មទណ្ឌ ក្នុងទូទាំងខេត្តមណ្ឌលគិរី និងបទល្មើសមួយចំនួនទៀតដូចជាអំពើចោរកម្មសកម្មភាពក្មេងទំនើងជិះម៉ូតូបំពុងស៊ីមាំងលាន់លឺពេញភូមិស្រុក ដែលបានកើតឡើងនៅតាមបណ្តាមូលដ្ឋានមួយចំនួន និង ការជួញដូររក្សាទុកនិងប្រើប្រាស់នូវសាធាតុញៀនដោយខុស។

លោកក៏បានលើកឡើងពីការគ្រប់គ្រងនិងចុះស្ថិតិគ្រួសារ ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដើម្បីកាត់បន្ថយបទល្មើស និង ងាយស្រួលក្នុងការគ្រប់គ្រងមិនឲ្យមានបទល្មើសគ្រប់ប្រភេទកាត់បន្ថយអោយបានកាន់តែល្អប្រសើ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានអនុញ្ញាតឲ្យលោកអធិការទាំង៥ លើកឡើងនូវបញ្ហាប្រឈមផ្សេងៗមួយចំនួនក្នុងកាអនុវត្តន៍ការងារប្រចាំថ្ងៃយកមកស្រាយបំភ្លឺក៏ដូចជាបញ្ហាប្រឈមមួយចំនួននិងសំណូមពរផ្សេងៗដើម្បីរិះរកវិធីសាសល្អៗយកទៅអនុវត្តន៍ក្នុងការបំពេញការងារអោយមាន ប្រសិទ្ធខ្ពស់ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក៏បានដោះស្រាយនូវបញ្ហាប្រឈមចំនួនពីរចំណុចមាន ៖ ទី១.ពាក់ព័ន្ធការធ្វើអត្តសញ្ញាណប័ណ្ណ ទី២ .ការបង្រៀនបង្ហាត់ពន្យល់ដល់សន្តិសុខដែលយាមនៅក្រុមហ៊ុនឯកជន ឬក្រុមហ៊ុននានាឲ្យចេះរាយការណ៍មកកម្លាំងសមត្ថកិច្ច និងចេះធ្វើការការជាបណ្ដោះអាសន្នមុននឹងកម្លាំងសត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

លោកក៏បានបន្ថែមចំណុចសំខាន់ៗមួយចំនួនទៀតទៅដល់លោក/លោក នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំងអស់ត្រូវពន្លឿននៃការងារធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ចំនួន ដើម្បីងាយស្រួលក្នុងការក្ដាប់សភាពការណ៍ ភូមិសាស្ត្របានល្អ ហើយវាជាការងាយស្រួលក្នុងការការពារសុវត្ថិភាពសណ្ដាប់ធ្នាប់ ជូនពួកគាត់នៅតាមមូលដ្ឋានផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2435 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10426 នាក់
ខែនេះ :
40755 នាក់
3 ខែនេះ :
102920 នាក់
សរុប :
1235208 នាក់