បាងកក ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២នេះថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង កាលពីយប់ថ្ងៃពុធ បង្កជាទឹកជំនន់មានលើទីតាំងជាច្រើនក្នុងរាជធានីបាងកក ប្រទេសថៃ។រាជធានីបាងកកត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង។ រដ្ឋបាលក្រុងបាងកកបានរាយការណ៍ពីទឹកជំនន់នៅ ២៦ទីតាំង កាលពីយប់ថ្ងៃពុធ ហើយទឹកនៅមានប្រមាណ ១០ទីតាំង នៅលិចនៅឡើយ រហូតដល់ព្រឹកថ្ងៃទី២១ កក្កដានេះ។ ផ្លូវទាំងនោះរួមមាន ៖ ផ្លូវ Sukhumvit 26 និង Sukhumvit 39 ផ្នែកមួយនៅលើផ្លូវ Lat Phrao ពីប្រឡាយ Chao Khun Sing រហូតដល់ផ្លូវ Lat Phrao 122 ផ្នែកនៃផ្លូវ Pattanakan ផ្លូវ Sukhumvit 71 និងផ្នែកមួយនៃផ្លូវ Srivara។នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថៃថា ភ្លៀងនឹងកើនឡើងទូទាំងប្រទេស រួមទាំងទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារឥទ្ធិពលខ្យល់មូសុងខ្លាំងនៅភាគខាងជើង និងភាគឦសាន និងខ្យល់មូសុងលើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រ ថៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា