ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កិច្ចពិភាក្សាលើការវាយតម្លែហេតុប៉ះពាល់បរិស្ថានក្រោមប្រធានបទសារសំខាន់ និងឱកាសក្នុងការចូលរួមរបស់សហគមន៍មូលដ្ឋាន
Thu,28 July 2022 (Time 05:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 372នាក់)

ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចពិភាក្សាលើការវាយតម្លែហេតុប៉ះពាល់បរិស្ថានក្រោមប្រធានបទ «សារសំខាន់ និងឱកាសក្នុងការចូលរួមរបស់សហគមន៍មូលដ្ឋាន» ខណៈដែលកិច្ចពិភាក្សានេះរៀបចំឡើងនៅសាលប្រជុំភោជនីដ្ឋានរតនៈលីណា ក្រោមអធិបតីភាព ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី និងមានការចូលរួមពីលោក ជា ឡេង អនុប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន, អ្នកស្រី Paula Assubuji នាយកប្រចាំប្រទេសនៃមូលនិធិហេនរេចបូល, លោក ធី ទ្រី នាយកប្រតិបត្តិ នៃអង្គការ អូឌីស៊ី តំណាងក្រសួង និងមន្ទីរបរិស្ថានខេត្តរតនគិរី តំណាងអង្គការជនជាតិដើមភាគតិចកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មាន សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងដីធ្លី និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានចំនួនប្រមាណ៤៤នាក់ ។

គោលបំណងនៃកិច្ចពិភាក្សានេះគឺ៖

១. លើកកម្ពស់ការយល់ដឹងអំពីសារសំខាន់ និងការបើកទូលាយរបាយការណ៍ EIA

២. ប្រមូលមតិកែលម្អនៅលើទំព័រព័ត៌មានទិន្នន័យ EIA និងវិធីសាស្រ្តដើម្បីកែលម្អ នៃគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ

៣. ពិភាក្សាអំពីឱកាសក្នុងការចូលរួមដំណើរការរៀបចំរបាយការណ៍EIA និងការត្រួតពិនិត្យតាមដាន។

ថ្លែងក្នុងកិច្ចពិភាក្សា ឯកឧត្តម លន់ សុភាព បានលើកឡើងថា ច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ កំណត់ឱ្យវិនិយោគិនទាំងអស់ធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ដើម្បីកំណត់ពីសក្តានុពល និងការពារកាត់បន្ថយហានិភ័យនៃគម្រោងអភិវឌ្ឍន៍។

ឯកឧត្តមបន្តថា ច្បាប់នេះបានចែងថា រដ្ឋាភិបាលមានទំនួលខុសត្រូវក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាសាធារណៈ ក៏ដូចជារាប់បញ្ចូលប្រជាពលរដ្ឋទៅក្នុងដំណាក់កាលធ្វើផែនការ និងត្រួតពិនិត្យផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលបានព័ត៌មានត្រូវបានរឹតឆ្អឹងយ៉ាងខ្លាំង ដោយសាររបាយការណ៍ EIA កម្រត្រូវបានបង្ហាញជាសាធារណៈ។ លើសពីនេះ របាយការណ៍ដែលអាចចូលប្រើ ទាញយកបានតិចតួច គឺជាឯកសារដែលវែង និងស្មុគស្មាញ ព្រមទាំងមានពាក្យ បច្ចេកទេសជាច្រើន។ ទោះបីជាសាធារណជនត្រូវបានផ្ដល់ឱកាសឱ្យចូលរួមក្នុងការធ្វើរបាយការណ៍ ( EIA) ក៏ដោយ ក៏ ប្រជាពលរដ្ឋភាគច្រើនពិបាកនឹងយល់អំពីធាតុផ្សំ និងបច្ចេកទេសនៃព័ត៌មានទិន្នន័យបរិស្ថាននិងសង្គមដែលមាននៅក្នុង របាយការណ៍នេះណាស់។

ឯកឧត្តម អភិបាលរងខេត្តបន្តទៀតថា ការបើកសេដ្ឋកិច្ចរបស់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បានជំរុញឱ្យមានអត្រាវិនិយោគខ្ពស់នៅក្នុងវិស័យជាច្រើន រួមទាំង ឧស្សាហកម្មនិស្សារណកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទំនាក់ទំនង និងកសិឧស្សាហកម្ម។ សម្បទានដីសេដ្ឋកិច្ចចំនួន ២៥៦ ត្រូវបានអនុញ្ញាតនិងផ្ដល់ឱ្យគម្រោងអភិវឌ្ឍន៍ប្រភេទផ្សេងៗគ្នា។ ជនជាតិដើមភាគតិច មានភាពងាយរង គ្រោះជាពិសេសចំពោះផលប៉ះពាល់អវិជ្ជមាននៃតម្រោងអភិវឌ្ឍន៍ ដោយសារវប្បធម៌ ចំណេះដឹង ប្រពៃណី ជំនឿ សាសនា និងជីវភាពរស់នៅរបស់ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដីធ្លី និងបរិស្ថានធម្មជាតិ។ ដូច្នេះ វាមានសារសំខាន់ណាស់សម្រាប់សហគមន៍មូលដ្ឋានក្នុងការយល់ដឹងអំពីសារសំខាន់ និងឱកាសនៃការចូលរួមក្នុងដំណើរការ EIA ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2237 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10228 នាក់
ខែនេះ :
40557 នាក់
3 ខែនេះ :
102722 នាក់
សរុប :
1235010 នាក់