ខេត្តមណ្ឌលគិរី ៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៩ កក្កដា ២០២២ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនយោធិន ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការរងខេត្ត មេបញ្ជាការក្រុងស្រុកទាំងប្រាំ ។ក្នុងពិធីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានផ្ដាំផ្ញើដល់ នាយ នាយទាហានរង និងពលទាហានទាំងអស់ ដែលទទួលបានការបំពាក់ឋានន្តរសក្តិ និងមុខតំណែងថ្មី ត្រូវគោរពវិន័យ បំពេញការងារ មានសាមគ្គីភាពផ្ទៃក្នុង គោរពតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ។ ត្រូវបង្ក្រាបបទល្មើសព្រៃឈើ នៅតាមគោលដៅក្រុងស្រុក និងស្នាក់ការទាំងអស់ឱ្យបានម៉ឺងម៉ាត់ បើស្រុកណា កន្លែងណាឬគោលដៅណា បណ្ដោយឲ្យមានបទល្មើស រុករានដីព្រៃ ឬដឹកជញ្ជូន សន្ធិខុសច្បាប់ ត្រូវបង្ក្រាបខានតែបាន បើកើតមានបទល្មើសហើយមិនបង្ក្រាបត្រូវទទួលខុសត្រូវចំពោះមុខ លោកនាយឧត្តមសេនីយ៍មេបញ្ជាការផ្ទៃប្រទេស និងមេបញ្ជាការខេត្ត។លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បន្តថា ដោយបច្ចុប្បន្នមើលឃើញថា ជំងឺកូវីដ១៩ ហាក់ងើបឡើងវិញបន្តិច ដូច្នេះកងកម្លាំងទាំងអស់ត្រូវចូលរួមការពារ ប្រយុទ្ធប្រឆាំង ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ទាំងបុគ្គលផ្ទាល់ និងក្រុមគ្រួសារ។ដោយឡែកការងារដាំដុះមន្ត្រីយោធិនទាំងអស់ ត្រូវចូលរួមបង្កបង្កើនផលទាំងក្នុងអង្គភាព និងនៅក្នុងក្រុមគ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ក្រៅអំពីកិច្ចការងារ តាមតួនាទីហើយនោះ យោធិន ត្រូវចូលរួម ជួយ មើលថែរក្សាសម្ភារៈបរិក្ខានៅក្នុងអង្គភាព ក៏ដូចជា បោះសំអាតរក្សាអនាម័យជាដើម។ជាងនេះទៅទៀតមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានផ្តាំផ្ញើដល់យោធិនទាំងអស់ គ្រប់សកម្មភាពនៃការរស់នៅ ការស្លៀកពាក់ត្រូវគោរពតាម វិន័យរបស់កងកម្លាំង បន្សាំខ្លួនជាមួយនឹងមជ្ឈដ្ឋានខាងក្រៅ នៅក្នុងសង្គម មានការប្រាស្រ័យទាក់ទងល្អជាមួយបងប្អូនប្រជាពលរដ្ឋទូទៅ ដើម្បីសុខសន្តិភាពរបស់ប្រទេសជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា