ខេត្តមណ្ឌលគិរី ៖ មន្ត្រីអាវុធហត្ថណាដែលនៅតែលួចលាក់រកស៊ីបទល្មើសព្រៃឈើ ត្រូវដាក់ពាក្យលាឈប់ និងទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។ នេះជាបទបញ្ហារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវបានផ្សព្វផ្សាយដល់យោធិននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១១ សីហា ២០២២។ដើម្បីបញ្ឈប់នូវរាល់សកម្មភាពល្មើសច្បាប់ និងការគោរពវិន័យកងកម្លាំងឲ្យបានម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហែម បូណា រ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ជុំវិញការចាត់វិធានការលើមន្ត្រីអាវុធណាដែលជាប់ពាក់ព័ន្ធការជួញដូរឈើខុសច្បាប់ ឬរកស៊ីឈើស្របច្បាប់ក៏ដោយ សូម្បីក្រុមគ្រួសារប្រពន្ឋកូន ក៏ត្រូវឈប់ និងដកខ្លួនចេញជាបន្ទាន់។ ក្នុងករណីមន្ត្រីខិលខូចខ្លះនៅតែបន្តលួចលាក់ប្រព្រឹត្តបទល្មើសព្រៃឈើទៀត ត្រូវបណ្តេញចេញពីក្របខ័ណ្ឌ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បានក្រើនរំឮកដល់យោធិនទាំងអស់ ត្រូវបង្កើនសកម្មភាពចូលរួម កិច្ចការងារក្នុងមូលដ្ឋាន ទប់ស្កាត់បញ្ហាអសន្តិសុខក្នុងសង្គម ចូលរួមការងារភូមិឃុំមានសុវត្ថិភាព ជួយសង្គ្រោះប្រជាពលរដ្ឋដែល ប្រឈមគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ជាពិសេសរដូវនេះមានបញ្ហាគ្រោះធម្មជាតិកើតមានញឹកញាប់ ដូចជាទឹកជំនន់ ខ្យល់ព្យុះ ជាដើម។លោកឧត្តមសេនីយ៍មេបញ្ជាការខេត្តក៏បានដាល់តឿនដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ត្រូវបន្តការងារកសាងអង្គ ភាព ជុំរំជម្រកស្នាក់នៅ ចិញ្ចឹមសត្វ ដាំដុះបន្លែបង្ការ ដើម្បីផ្គត់ផ្គង់ជីវភាព ។ ហើយមិនត្រូវភ្លេចអនុវត្តន៏វិធានសុខាភិបាល ៣ការពារ ៣កុំ ចៀសវាងការឆ្លងនូវតម្កាត់នានា ជាពិសេសជំងឺកូវីដ១៩ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា